ឯកឧត្តម សោម ពិសិដ្ឋ ចុះសួរសុខទុក្ខដើម្បីនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៦គ្រួសារ

ខេត្តកែប ៖ ព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមអមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្រ្តាក់16គ្រួសារស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរខេត្តកែប ។

  • នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រួយបារម្ភ និងចូលរួមសោកស្ដាយពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងយកចិត្តទុកដាក់ពីសុខុមាលភាព របស់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ជាពិសេសបងប្អូនដែលកំពុងរងគ្រោះដោយគ្រោះធម្មជាតិ និងបានផ្ដាំផ្ញើសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ឱ្យចៀសផុតពីជំងឺកូវីដ-១៩ បំលែងថ្មី ត្រូវអនុវត្តឱ្យបានខ្ចាប់ខ្ចួនតាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ -១៩ ។
  • សម្ភារដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គ.ក្រ , មី ១កេស, ទឹកបរិសុទ្ធវីតាល់ ១កេស ។ រីឯថវិកាទទួលបាន ១,គ្រួសាររងគ្រោះស្រាល ០៩ គ្រួសារទទួលបាន ៦ម៉ឺនរៀល ក្នុង១គ្រួសារ ។
    ២, គ្រួសាររងគ្រោះមធ្យម ០៤ គ្រួសារទទួលបាន ៨ម៉ឺនរៀល ក្នុង១គ្រួសារ ។
    ៣,គ្រួសាររងគ្រោះធ្ងន់ ០៣ គ្រួសារ ទទួលបាន ២០ម៉ឺនរៀល ក្នុង១គ្រួសារ ៕ ដោយ ជាង ណុយ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner