ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥០នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥០នាក់ថ្ងៃនេះ រួមមាននៅ ក្រុងកំពង់ចាម៥នាក់, ស្រុកកំពង់សៀម៤នាក់, ស្រុកកងមាស៥នាក់, ស្រុកចំការលើ៤នាក់, ស្រុកជើងព្រៃ៤នាក់, ស្រុកបាធាយ២នាក់,ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់១៣នាក់, ស្រុកស្រីសន្ធរ ២នាក់ ,មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្តកំពង់ធំម្នាក់, មកពីខេត្តក្រចេះម្នាក់ និងខេត្តត្បូងឃ្មុំ ២នាក់។

ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៤នាក់រួមមានទី១ស្ត្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម, ទី២ បុរសជនជាតិខ្មែរឥស្លាម អាយុ ៧០ឆ្នាំ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់, ទី៣ ស្ត្រីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងទី៤ ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ នៅភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner