អនុប្រធានាធិបតីអាមេរិកអាចទៅវៀតណាម និងសិង្ហបុរី ខែក្រោយ
អត្ថបទដោយ៖
លន់ សារ៉ាត
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris អាចនឹងបំពេញទស្សនកិច្ចនៅវៀតណាម និងសិង្ហបុរី នាខែសីហា ២០២១ខាងមុខនេះ នេះបើតាមប្រភពច្បាស់ការមួយ បញ្ជាក់នាថ្ងៃទី២៦ កក្កដា ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន VNexpress។
ប្រភពសុំមិនបញ្ចេញឈ្មោះថា ព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចនេះមិនទាន់ត្រូវបានសម្រេចចុងក្រោយនៅឡើយទេ ប៉ុន្តែបញ្ហាជំងឺរាតត្បាតកូវីដ១៩ ទំនងជាប្រធានបទសំខាន់នៃទស្សនកិច្ចនេះ។
លោកស្រី Kamala Harris ថ្មីៗនេះ ទើបបំពេញទស្សនកិច្ចនៅមិចស៊ីកូ និងក្វាតេម៉ាឡា ក្នុងគោលបំណងបន្ថយការធ្វើអន្តោប្រវេសន៍ពីតំបន់ទាំងនោះ។ ក្នុងពេលទស្សនកិច្ច លោកស្រីផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច អសុវត្ថិភាពអាហារ និងបញ្ហាស្ត្រី៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ