សមាជិកសភាសហរដ្ឋអាមេរិកបានរិះគន់ក្រុមហ៊ុនអាមេរិកមួយចំនួនទាក់ទងនឹងកីឡាអូឡាំពិករដូវរងា
កាលពីថ្ងៃអង្គារនេះ គណៈរដ្ឋមន្រ្តីនៃគណៈបក្សភាគីទាំងពីររបស់សហរដ្ឋអាមេរិកបានបន្ទោសអ្នកឧបត្ថម្ភព្រឹត្តការណ៍អូឡាំពិករដូវរងារឆ្នាំ ២០២២ ដែលក្នុងនោះរួមមានក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុន Visa Inc និងក្រុមហ៊ុន Airbnb ។
តាមការស្រង់សម្តីរបស់សារព័ត៌មានរ៉យទ័រ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក Chris Smith បានប្រាប់គណៈកម្មការប្រតិបត្តិសភាស្តីពីប្រទេសចិនដែលឧបត្ថម្ភព្រឹត្តការណ៍នេះចាំបាច់ត្រូវពិចារណាឡើងវិញ។ លោក Smith បាននិយាយថា ការឧបត្ថម្ភនេះជាការឧបត្ថម្ភប្រាក់ទៅកីឡាអូឡាំពិកដែលប្រទេសជាម្ចាស់ផ្ទះកំពុងធ្វើសកម្មភាពរំលោភសិទ្ធិមនុស្សយ៉ាងសកម្ម។
លោក Smith បានសួរនាយកប្រតិបត្តិនីមួយៗនៅឯសភាដែលរួមមានក្រុមហ៊ុន Airbnb (ABNB.O), កូកាកូឡា (KO.N), ក្រុមហ៊ុន Intel (INTC.O), Visa Inc (VN) និង Procter & Gamble (PG.N) ពីយោបល់ដែលថា គួរព្រឹត្តការណ៍នេះមានការផ្លាស់ប្តូរប្រទេសដែលជាម្ចាស់ផ្ទះ ឬពន្យារពេលដោយសារតែការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស។
ជាការឆ្លើយតបពីបណ្តាក្រុមហ៊ុនទាំងនោះ ពួកគេទាំងអស់បានបដិសេធមិនចូលរួមឬបាននិយាយថា ពួកគេមិនទទួលខុសត្រូវចំពោះការជ្រើសរើសទីតាំងសម្រាប់ព្រឹត្តការណ៍នោះឡើយ។

ប្រភព៖ Reuters