អាស៊ានឆ្លងកូវីដ១៩មានជាង១០ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១០ម៉ឺន៩៨០ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៥៣៨នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។


ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន១០ម៉ឺន៣៦៣ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៥៣៨នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, ឡាវ, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៤ម៉ឺន៧ពាន់៧៩១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន២៨ម៉ឺន៧ពាន់៧២៧ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៨២៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ម៉ឺន៨ពាន់៦៥៩នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៧ពាន់៤០៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៦ម៉ឺន១ពាន់៤៧៦ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៤៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់៥៥១នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៦ពាន់៥៣៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥៤ម៉ឺន៣ពាន់៣៦១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៣៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់៣៩៧នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៤ពាន់៤៧៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥៦ម៉ឺន៦ពាន់៦៦៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៧ពាន់៤០១នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៤ពាន់៩៦៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៧ម៉ឺន៩ពាន់១១៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៣៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់៨៤៥នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៨ពាន់១០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១១ម៉ឺន៧ពាន់១២១ករណី។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៧៦៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៥ពាន់១៥៣ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៣៣៩នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៣៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៤ពាន់៥៨៩ករណី។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៨០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ពាន់៤៣៤ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦នាក់។
ប្រទេសដែលមិនរងការឆ្លងនោះគឺប្រទេសប្រុយណេ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន៩៨០ករណី, និងការស្លាប់មាន១៣ម៉ឺន៨ពាន់៧៦២នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩៦លានករណី, និងការស្លាប់មានជាង៤លាន១៩ម៉ឺននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner