មនុស្សស្លាប់ និង របួស១៣នាក់ ក្នុងហេតុការណ៍បាញ់ប្រហារដ៏កក្រើកមួយនៅប្រទេសអាល្លឺម៉ង់

អាល្លឺម៉ង់៖ ជនរងគ្រោះយ៉ាងហោចណាស់០៨នាក់បានបាត់បង់ជីវិត និង០៥នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ នៅក្នុងហេតុការណ៍បើកឡានបាញ់រះមួយដ៏កក្រើក នៅទីក្រុង ហាន់ណូ ប្រទេសអាល្លឺម៉ង់ នេះបើតាមអ្នកនាំពាក្យប៉ូលីសអាល្លឺម៉ង់ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅម៉ោង១០៖០០យប់ថ្ងៃទី១៩ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) នៅឯរង្គសាលពីរកន្លែង ស្ថិតនៅទីក្រុង ហាន់ណូ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែតពីទីក្រុងហ្វ្រែងហ្វើត ។ ប្រភពបន្តថា ជនល្មើសមិនទាន់ត្រូវចាប់ខ្លួនបាននោះទេ ខណៈអត្តសញ្ញាណ និង ចំនួនពិតប្រាកដនៃខ្មាន់កាំភ្លើង ក៏អាជ្ញាធរអាល្លឺម៉ង់នៅមិនទាន់ដឹងច្បាស់នៅឡើយដែរ ។

ទន្ទឹមគ្នា កងអង្គភាពពិសេសអាល្លឺម៉ង់កំពុងប្រឹងប្រែងតាមប្រមាញ់ចាប់ជនដៃដល់ ស្របពេលដែលមូលហេតុពិតប្រាកដ នៃការវាយប្រហារដ៏កក្រើកនេះវិញ មិនទាន់ត្រូវអាចកំណត់ច្បាស់នៅឡើយទេ ។ បន្ថែមលើនេះ ប៉ូលិសអាល្លឺម៉ង់បានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយសម្រាប់សាធារណៈជន ដើម្បីអាចជួយផ្តល់ជាដំណឹងអំពីជនល្មើស បើមានតំរុយណាមួយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner