ឯកឧត្តម អ៊ាង សុផល្លែត លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ សហការគ្នាក្នុងប្រើប្រាស់ទឹកសម្រាប់ធ្វើស្រែឱ្យបានត្រឹមត្រូវកាមការប្រកាសរបស់រដ្ឋាភិបាល

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម   អ៊ាង  សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន   និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ មានការសហការគ្នាចែករំលែកការប្រើប្រាស់ទឹកពីប្រភពទឹកប្រឡាយនៅតាមមូលដ្ឋាន ឱ្យបានល្អ ដើម្បីពង្រឹងការងារធ្វើកសិកម្មឱ្យបានគ្រប់គ្នា។  ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងបែបនេះ នេះក្នុងវេទិកាសាធារណៈ រៀបចំឡើងរវាងប្រជាពលរដ្ឋ  និងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភះ ឆ្នាំ២០២០។ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ឆ្លើយតបថា បញ្ហាទឹកនេះគឺមិនមែនកើតមានតែប្រទេសកម្ពុជាយើងនោះទេ ប្រទេសជាច្រើននៅលើសកលលោកក៏ជួបប្រទះគ្រោះរាំងស្ងួត ដោយសារការប្រែប្រួលអាកាសធាតុនេះដែរ នៅរដូវប្រាំងខាងមុខ ប៉ុន្តែឯកឧត្តមនឹងពិនិត្យតាមដានការងារនេះជូនប្រជាពលរដ្ឋ និងរៀបចំគម្រោងស្ថាបនាប្រព័ន្ឋធារាសាស្រ្តផ្សេងៗ ដាក់ជូនទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងដោះស្រាយបន្ថែមទៀត។ លើសពីនេះ ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្រ្តីក្រសួង និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យលើការជួយដោះស្រាយកង្វាល់របស់ប្រជាពលរដ្ឋ ដូចជាការចុះបង្ហាញបង្គោលព្រំដីដើម្បីជៀសវាងទំនាស់ដីធ្លី  ការពិនិត្យលើការអភិរក្សព្រះវិហារ ការពង្រឹងគុណភាពនៃផ្តល់សេវាសាធារណៈឱ្យទាន់ពេលវេលា និងជួយពង្រឹងសន្តិសុខនៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឱ្យមានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចុះក្តាប់នូវសេចក្តីត្រូវការរបស់ប្រជាពលដ្ឋ ធ្វើអ្វីដែលប្រជាពលរដ្ឋចង់បាន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា កម្ពុជាយើងកំពុងមានសុខសន្តិភាព ស្ថេរភាពពេញលេញ  និងមានការអភិវឌ្ឍគ្រប់វិស័យ ជាមួយគ្នានេះក្រុមការងារ មានតួនាទីសហការជាមួយរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឲ្យមានប្រសិទ្ធិភាព៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner