ដើម្បីចូលរួមដល់ចលនាជម្រុញបង្កើតវិថីម្ហូបអាហារអនុលោមទៅតាមស្តង់ដាវិថីលក់ម្ហូបអាហក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មវិថីលក់ម្ហូបអាហារសម្រាប់ខេត្តកែប
ដើម្បីចូលរួមដល់ចលនាជម្រុញបង្កើតវិថីម្ហូបអាហារអនុលោមទៅតាមស្តង់ដាវិថីលក់ម្ហូបអាហាររបស់ក្រសួងទេសចរណ៍ នៅតាម
រាជធានី-ខេត្ត ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មវិថីលក់ម្ហូបអាហារសម្រាប់ខេត្តកែប ដែលជាការប្រកួតប្រជែងក្នុងគោលដៅខេត្តទីពីរបន្ទាប់ពីខេត្តកំពត ហើយទីតាំងនៃវិថីម្ហូបអាហាររបស់ខេត្តកែប គឺនៅ “វិថីដូហ្វីន” ស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
ក្នុងនោះដែរមានចំណាត់ថ្នាក់៣ដែលបានជាប់ជ័យលាភី :
អបអរសាទរក្រុមនិស្សិត៖ -ណារ៉េត សុធា -ម៉ុន ហ៊ុយលីន – លី ពេជ្រ មកពីសាកលវិទ្យាល័យន័រតុន ដែលទទួលបានចំណាត់ថ្នាក់ជ័យលាភីលេខ០១ ក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មវិថីលក់ម្ហូបអាហារក្រុងកែប ខេត្តកែប។
អបអរសាទរក្រុមនិស្សិត៖ -កៅ ចាន់លីកា -លឺ លាងហុង – លាង កក្កដាមុន្នីរៈ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ជ័យលាភីលេខ០២ ក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មវិថីលក់ម្ហូបអាហារក្រុងកែប ខេត្តកែប។
អបអរសាទរក្រុមនិស្សិត៖ -សុខ វិទ្យា -អ៊ូ ប៊ុនដារិទ្ធ -ស សុមនា មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលទទួលបានចំណាត់ថ្នាក់ជ័យលាភីលេខ០៣ ក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មវិថីលក់ម្ហូបអាហារក្រុងកែប ខេត្តកែប។