ប្រទេស ស៊ុយអែត និងយូនីសេហ្វ ប្រកាសចាប់ផ្តើមអនុវត្តន៍គម្រោងភាពជាដៃគូក្នុងទឹកប្រាក់៨.៣ លានដុល្លា ដើម្បីលើកកម្ពស់ការអប់រំសម្រាប់កុមារនៅកម្ពុជា
ក្រសួងអប់រំយុវជន និងកីឡា និងរាជរដ្ឋាភិបាលប្រទេស ស៊ុយ អែតបាប្រកាសចាប់ផ្តើមអនុវត្តន៍គម្រោង ភាពជាដៃគដើម្បីគាំទ្រដល់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន។
ជាមួយនឹងហិរញ្ញប្បទានពីរាជរដ្ឋាភិបាលស៊ុយ អែត គម្រោងភាពជាដៃគូក្នុងទឹកប្រាក់ ៨.៣ លានដុល្លានេះនឹងត្រូវអនុវត្តន៍ក្នុងរយៈពេល ៤ឆ្នាំ(2020.2023) ដើម្បីផ្តល់ការគាំទ្រដោយផ្ទាល់ដល់កំណែទម្រជាអាទិភាពនិងកម្មវិធីនានាក្នុងវិស័យអប់រំ ដូចដែលបានត្រូវដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩ដល់២០២៣ ក្រសួងអប់រំយុវជន និងកីឡា។
ភាពជាដៃគូនឹងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីភាពរបស់កម្ពុជា ដូចជាគោលដៅពាក់ព័ន្ធ និងគុណភាពនៃការអប់រំ និងបរិយាបន្ន សមភាពយេនឌ័រក៏ដូចជាសុខភាព អាហារូបត្ថម្ភ ទឹកស្អាតអនាម័យនៅសាលារៀនដែលផ្តល់អត្ប្រយោជន៍ដល់កុមារាកុមារី ជាពិសេសដែលកំពុងជួបការលំបាក។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថាវិស័យអប់រំត្រូវបានចាត់ទុកជាវិស័យដ៏មានសារៈសំខាន់ខ្ពស់ ក្នុងក្របខ័ណ្ឌអាទិភាពនៃការអភិវឌ្ឍន៍ជាតិរសប្រទេសកម្ពុជា ដោយវិស័យអប់រំត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ សម្រាប់ជំរុញការបង្កើនគុណភាពរបស់ធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច។ តាមរយៈភាពជាដៃគូថ្មី ជាមួយនឹងប្រទេសស៊ុយអែត និងយូនីសេហ្វនេះ ក្រសួងអប់រំយុវជននិងកីឡា នឹងបន្តពង្រឹងប្រព័ន្ធអប់រំ ដើម្បីអាចឆ្លើយតបកាន់តែមានប្រសិទ្ធចំពោះតម្រូវការអប់រំរបស់កុមារគ្រប់រូបនៅកម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តីបានមានបន្តទៀតថាប្រទេសស៊ុយអែត មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូរយៈពេលវែងជាមួយនឹង យូនីសេហ្វ និងក្រសួងអប់រំយុវជន និងកីឡា ក្នុងការកសាងឡើងវិញនិងពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា។ តាមរយៈការបន្តភាពជាដៃគូនេះ យើងនឹងបន្តជួយដល់កុមារគ្រប់រូបនៅកម្ពុជា ជាពិសេសកុមារមកពីក្រុមជនជាតិដើមភាគតិចកុមាររស់មានពិការភាពនិងកុមារមកពីតំបន់ជនបទនិងតំបន់ក្រីក្រក្នុងទីប្រជុំជនដើម្បីអោយពួកគេអាចទទូលបានការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសីលធម៌៕