ឈានដល់បោះបង្គោលដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ បន្ទាប់ពីការទន្ទានដីកម្មសិទ្ធឯកជន និងដីរដ្ឋ ពីក្រុមអណាធិបតេយ្យ
បន្ទាយមានជ័យ៖ ដីនៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ឈានទៅរកការបោះបង្គោលព្រំ និងលើកស្លាក់ប៉ាណូបញ្ជាក់ហើយបន្ទាប់ពីក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក លីសារី អភិបាលរងខេត្តបន្ទាយមានជ័យ មន្ទីរជំនាញ និងកងកម្លាំងអញ្ជើញចុះ កំណត់ព្រំតាមប្រពន្ធGPS និងបង្ហោះថតដ្រូន យកទិដ្ឋភាពជាក់ស្ដែង។
នៅក្នុងលិខិតលេខ៣១២ដនស/អសដក ចុះថ្ងៃទី៥ កុម្ភៈ២០២០ បានចែងថា សកម្មភាពក្រុមអណាធិបតេយ្យ រំលោកចូលរករាន្ត ទន្ទានកាប់ វាស់វែង លក់ដូរ បែកចែកដីធ្លី ក្នុងស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើតាបែន២ និងកម្មសិទ្ធស្របច្បាប់ របស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្រ្តឃុំស្លរក្រាម ស្រុកស្វាយចេក និងឃុំសិង្ហ ស្រុកអូរជ្រៅ ក្រសួងប្រគលជូន ឯកឧត្ដមអភិបាលខេត្ត ចាតកម្លាំងចម្រុះ បោះបង្គោលព្រំដីរដ្ឋ និងលើកស្លាកសំគាល់ដីស្ថានិយ៍ដែលត្រូវរក្សាជាសម្បាត្តិរដ្ឋ ដែលមានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ ដោះស្រាយសម្ភារៈ និងមធ្យោបាយផ្សេងៗ ក្នុងការចុះបោះបង្គោលព្រំដីនិងលើកស្លាក ហើយមន្ទីររៀបចំដែនដី នគរូបនិយ៍កម្មសំណងនិងសុរយោដី ជាចុះវាស់វែងកំណត់និយាមកាព្រំស្ថាននិយ៍ និងមិនចុះបញ្ជីដល់លក្រុមអាណាធិបតេយ្យនោះទេ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រុមការងារ ចម្រុះខេត្ត ស្រុក និងមេបញ្ជាការង ស្នងការរង កងកម្លាំរាជអាវុធហត្ថ កងកម្លាំងនគរបាលបានប្រាប់ថាកន្លងមកក្រុមការងារ បានចុះទប់ស្កាត់ ក្រុមជនអនាធិបតេយ្យ ដែលចូលរុករាន និងបោះបង្គោលសាងសង់ខ្ទម អនាធិបតេយ្យនៅលើដីដែលមានកម្មសិទ្ធស្របច្បាប់ របស់ប្រជាពលរដ្ឋ និង ដីរដ្ឋ នៅទីតាំងភូមិសាស្ត្រ ភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ ជាមួយឃុំស្លរក្រាម ស្រុកស្វាយចេក ។
ក្នុងបេសកម្មការងារយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ភាពអាណាធិបតេយ្យ បង្ករការលំបាក់ដល់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាឈប់ធ្វើសកម្មភាព រុកទន្ទ្រាន ចាប់ដីកម្មសិទ្ធឯកជនស្របច្បាប់របស់ជាពលរដ្ឋ និងដីរដ្ឋទៀត ពិសេសនោះសូមកុំជឿការឃោសនា បោកប្រាស់ផ្សេងៗរបស់ ក្រុមមេខ្យល់ ។
សូមបញ្ជាក់ថា៖ ពលរដ្ឋមកពីច្រើនប្រភព ច្រើនក្រុមមានមកពីខេត្តកំពត កំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបងនិងពីខេត្តបន្ទាយមានជ័យ រួមទាំងនៅឃុំសឹង្ហស្រុកអូរជ្រៅ មកពីក្រុងសិរីសោភ័ណ ពីឃុំនានាក្នុងស្រុកស្វាយចេក។
ពួកគេបានឭតៗគ្នា និងមានមេខ្លោងបំផុសអោយមកចាប់រំលោភ កាន់កាប់ដីនៅចំណុចដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ស្ថិតក្នុងភូមិសាស្ត្រឃុំស្លក្រាមនិងឃុំតាបែនស្រុកស្វាយចេក នាពេលថ្មីៗនេះផង និងពីដើមឆ្នាំ២០១៩មកផង៕
ដោយ៖ឃិន គន្ធា