ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលស្វាគម៍អ្នកដំណើរចំនួន២៣៣រូបចុងក្រោយ ចុះពីលើនាវា Westerdam ដើម្បីធ្វើដំណើរទៅកាន់ប្រទេសខ្លួនវិញ តាមជើងហោះហើរពីទីក្រុងភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលស្វាគម៍អ្នកដំណើរចំនួន ២៣៣រូបចុងក្រោយ ចុះពីលើនាវា  Westerdam  ដែល ទទួលបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  កាលពីសប្តាហ៍មុន ។

ការចាកចេញពីនាវារបស់អ្នកដំណើរចម្រុះជាតិសាសន៍នេះ ធ្វើងឡើងក្នុងគោលបំណងធ្វើដំណើរទៅ កាន់ប្រទេសរបស់ខ្លួន តាមរថយន្តក្រុងចំនួន១០គ្រឿង ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ  រួចទើបបន្តដំណើរតាមជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។ ការទទួលបដិសណ្ឋារ កិច្ច និងជូនដំណើរនេះ ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់ជូនក្រមាធ្វើពីសូត្ររបស់កម្ពុជា ជាកាដូអនុស្សាវរីយ៍ ជូនដល់ភ្ញៀវទេសចរណ៍ទាំង២៣៣រូបនោះ។

ជាមួយគ្នានេះផងដែរ ការអញ្ជើញទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ដែលត្រូវបានបដិសេធការចូល ចតពីបណ្ដាប្រទេសមួយចំនួនដោយសារភ័យខ្លាចករណីជំងឺរលាកសួត Covid -19 នេះ ធ្វើឡើងក្នុងគោលបំណង មនុស្សធម៌ ទឹកចិត្តសន្តោសប្រណី មិនរើសអើងពូជសាសន៍ ជួយគ្នាក្នុងគ្រាមានអាសន្ន និងផ្ដល់ក្តីស្រឡាញ់ជំនឿទុក ចិត្តភាពកក់ក្តៅ ដល់អ្នកធ្វើដំណើរលើនាវា ដែលរួមមានមនុស្សចាស់ ស្ត្រី និងកូនក្មេងផងដែរ។

សូមជម្រាបជូនថា អ្នកដំណើរទាំងនោះ មុនអនុញ្ញាតឱ្យចាកចេញពីនាវា សុទ្ធតែត្រូវបានឆ្លងកាត់ការវាស់កំដៅ និងតេស្តសុខភាពដោយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈ មណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក UNCDC ដើម្បីធានាថាពិតជាគ្មានវត្តមានមេរោគ COVD-19 ។  មិនតែ ប៉ុណ្ណោះបុគ្គលិករបស់កប៉ាល់ក៏នឹងត្រូវពិនិត្យសុខភាពវាស់កម្តៅ ឡើងវិញ មុនពេលអនុញ្ញាឱ្យនាវាចាកចេញពីកំពង់ផែ ស្វយ័តក្រុងព្រះសីហនុផងដែរ ។ 

ទាំងនេះ ជាការស្ដែងចេញឲ្យឃើញនូវកាយវិការសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ កំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះជនរងគ្រោះដែលត្រូវបានបោះបង់ចោលនៅលើមហាសាគរដ៏ធំល្វឹងល្វើយ ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវា Westerdam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជា ដែលមាន សន្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេស ដែលបានអនុញ្ញាតឲ្យកប៉ាល់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner