ការជួបជុំព្រលឹងដូនតា ក្រោមដំបូលសន្តិភាព

អត្ថបទដោយ៖
AMS OneMinute

១. សហទេព (Sahadeva) និងនកុល (Nakula) បានប្រគល់មកកម្ពុជានៅឆ្នាំ២០១៣។

២. ពលរាម (Balarama) បានបញ្ជូនត្រឡប់មកកម្ពុជានៅឆ្នាំ២០១៤។

៣. ទុរយោធន៍ (Duryodhana) បានត្រឡប់មកដល់កម្ពុជាវិញនៅឆ្នាំ២០១៤។

៤. ភីម (Bhima) បានត្រឡប់មកដល់កម្ពុជាវិញនៅឆ្នាំ២០១៥។

៥. អជ៌ុន (Arjun) បានត្រឡប់មកដល់កម្ពុជាវិញនៅឆ្នាំ២០១៥។

៦. យុធិស្ឋិរ (Yudhishthira) ទ្ឫស្ឋទ្យុម្ន (Drsthadyumna) និងក្រឹស្ណា (Krishna) នៅសល់ត្រឹមបល្ល័ង្ក រីឯតួខ្លួនយើងកំពុងស្វែងរកបន្ត។

រូបចម្លាក់ទាំង៩ ជនទុច្ចរិតបានលួចចេញពីប្រាសាទតាមកាលវេលាខុសៗគ្នា ជាពិសេសគឺនៅរវាងចន្លោះឆ្នាំ១៩៧០-១៩៨៦ និងចុងក្រោយនាឆ្នាំ១៩៩៧។ អស់រយៈកាលជាង៥០ឆ្នាំ ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋ ព្រលឹងដូនតាបានមកជួបជុំគ្នាជាបណ្តើរៗយ៉ាងសុខសាន្តនៅក្រោមដំបូលសារមន្ទីរជាតិ ហើយកំពុងត្រៀមខ្លួនដើម្បីធ្វើដំណើរក្នុងការតាំងពិព័រណ៍ចល័តនៅលើសាកលលោកនាអំឡុងចុងឆ្នាំ២០២២ខាងមុខនេះ។

📷-សារមន្ទីរជាតិ, EFEO

ads banner