សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សោកស្តាយលើការសម្រេចរបស់អឺរ៉ុបពាក់ព័ន្ធការកាត់ផ្នែនខ្លះនៃ EBA
ភ្នំពេញ៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្ត និងក្តីបារម្ភរបស់ខ្លួន ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ អំពីការកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» EBA ពីកម្ពុជា ។
បើតាមសេចក្តីថ្លែងការណ៍ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ធ្វើអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការដកកម្មវិធីអនុគ្រោះពន្ធមួយនេះ និងជួយជ្រោមជ្រែងដល់កម្មករ ព្រមទាំងវិស័យផលិតកម្មរបស់កម្ពុជា ឱ្យមានការរីកចម្រើនបន្តទៅមុខទៀត និងកាន់តែសម្បូរបែប ។
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងកម្មករទាំងអស់ឱ្យរួមសហការយ៉ាងជិតស្និទ្ធ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីរក្សាឱ្យបានសន្តិភាព និងស្ថិរភាពនៃបរិយាកាសសេដ្ឋកិច្ចឱ្យមានភាពប្រក្រតី ៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ របស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា៖