ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី២៧៦នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់ ២៧៦ នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ  ដែលជាងតួលេខឆ្លងខ្ពស់រហូតដល់ទៅ ២២១នាក់ បើធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាល ខេត្តការរកឃើញឆ្លងក្នុងចំនួនច្រើននៅខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ ភាគច្រើនផុតជាករណីឆ្លងលើពល ករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ២០៧នាក់ និងការឆ្លងនៅក្នុងសហគមន៍ មានចំនួនតែ ៦៩នាក់ ។ ពលរដ្ឋជាអ្នកឆ្លងជំងឺកូវីដ១៩ ទាំងនោះ មានអាយដ្ឋាននៅក្នុងក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ក្រុងសិរីសោភ័ណ, ស្រុកភ្នំស្រុក, ស្រុកថ្មពួក,ស្រុកព្រះនេត្រព្រះ, ស្រុកអូរជ្រៅ, ស្រុកស្វាយចេក ស្រុកម៉ាឡៃ និងឆ្លងលើពលករមក ពីខេត្តសៀមរាប ឧត្តរមានជ័យ កណ្តាល កំពត កំពង់ធំ តាកែវ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ស្ពឺ ។

ខេត្តបន្ទាយមានជ័យដែលជាប់នឹងព្រំដែនថៃ ត្រូវរាជ រដ្ឋាភិបាល បានដាក់ចេញការបិទ ខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីបង្កាការឆ្លងកូវីដ១, ជាពិសេសវីរុសបំប្លែងថ្មី Delta ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner