ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២១នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២១នាក់នៅថ្ងៃនេះ ដែលជាតួលេខថយចុះ១៩នាក់បើប្រៀប ធៀបនឹងការឆ្លងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ រួមមាន នៅក្រុងកំពង់ឆ្នាំង២នាក់ , ស្រុកកំពង់ត្រឡាច៣នាក់, ស្រុកទឹកផុស៦នាក់, ស្រុកបរិបូរណ៍២នាក់,ស្រុករលាប្អៀរ៧ នាក់ និងអ្នកមកពី ខេត្ដ កំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ថ្មី២នាក់ទៀតនោះ ទី១គឺជាបុរស អាយុ៤១ឆ្នាំ ស្ថិតនៅស្រុកទឹកផុស និង ម្នាក់ ទៀត ជាស្ដ្រីអាយុ៦៧ឆ្នាំ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំងមានការឆ្លងសរុប ១ពាន់ ៧៤៦ នាក់ និងមានអ្នកស្លាប់ចំនួន ៣៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner