ខេត្តព្រៃវែង ឆ្លងថ្មី៩៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩៣នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងកើនឡើង៤១នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៩៣ នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១១នាក់, ស្រុកកំពង់ត្របែក១៦នាក់, ស្រុកពាមជរ១២នាក់, ស្រុកពាមរក៍ ១២នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំចាយមារ៧នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកមេសាង៥នាក់, ស្រុក ពារាំង៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកកញ្ជ្រៀច៣នាក់ និង ស្រុកបាភ្នំ៣នាក់។

ខេត្តព្រៃវែង មានអ្នកឆ្លង ជំងឺ កូវីដ-១៩សរុប៤ពាន់៤០នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២៧នាក់ និងស្លាប់៦៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner