ខេត្តស្វាយរៀង ឆ្លងថ្មី៧២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧២នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង២៦នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧២នាក់នោះ រួមមាន៦នាក់ជាកម្មកររោងចក្រ, ១១នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាចនៃស្រុករមាស ហែក, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ១៨នាក់លើប្រជាជនចំណាកស្រុកមកពីប្រទេសវៀតណាម, និង២៤នាក់ដទៃទៀត បានឆ្លងលើពលរដ្ឋក្នុងក្រុងនិងស្រុកមួយចំនួន និងបានឆ្លងលើ អ្នកដំណើរមួយ ចំនួនមក ខេត្តក្រៅ។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ ស្ត្រីអាយុ៤៧ឆ្នាំនៅស្រុកកំពង់រោទិ៍, និងទី២ បុរសអាយុ៥៧ ឆ្នាំ នៅក្រុងស្វាយរៀង។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧៥៦នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៩០៨នាក់ និងមានអ្នកស្លាប់សរុបចំនួ៨៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner