សម្ដេចតេជោ ហ៊ុន សែន ចង់ចាក់វ៉ាក់សាំងដល់កុមារក្រោមអាយុ១២ឆ្នាំ បន្ថែមទៀត និងលើកឡើងពី កត្ដាមួយចំនួន ដែលធ្វើឱ្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដនៅកម្ពុជា លឿនជាងការរំពឹងទុក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្ដេចចង់ចាក់ វ៉ាក់សាំង ដល់កុមារក្រោមអាយុក្រោម ១២ឆ្នាំបន្ថែមទៀត ប៉ុន្ដែអ្វីៗ ត្រូវរងចាំការប្រកាសពីអង្គការសុខភាពពិភពលោក ឬប្រទេសផ្សេងៗ ដែលអាចផលិតវ៉ាក់សាំង ចាក់លើកុមារអាយុក្រោម១២ឆ្នាំនេះ។ សម្ដេច ហ៊ុន សែន បានបញ្ចេញជា ទស្សនផ្ទាល់ខ្លួនថា «ខ្ញុំចង់ចាក់វ៉ាក់សាំងដល់កុមារក្រោមអាយុ១២ឆ្នាំបន្ថែមទៀត» ។

ជាមួយគ្នានេះដែរ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ពីកត្ដាដែលធ្វើឱ្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដំណើរការលឿនជាងការរំពឹងទុក សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានគូសបញ្ជាក់ពីកត្ដាសំខាន់ៗចំនួន៥ ក្នុងនោះមានដូចជា៖
១- កត្ដានៃការដឹកនាំ
២- មានប្រភពផ្គត់ផ្គង់វ៉ាក់សាំងច្បាស់លាស់
៣- មានសាច់ប្រាក់សន្សំ ដែលអាចទូទាត់បានភ្លាមៗ នៅពេលចុះកិច្ចសន្យាទិញវ៉ាក់សាំង
៤- មានធនធានមនុស្សសម្រាប់ដំណើរការចាក់វ៉ាក់សាំង
៥- មានការចូលរួមពីប្រជាជន មកទទួលការចាក់វ៉ាក់សាំង និងការជួយថវិកាសម្រាប់ទិញវ៉ាក់សាំង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋបានសរុបចំនួន ៧,៣០៤,៧៥៦នាក់ ដែលស្មើនឹងប្រមាណ ៧៣.០៥ភាគរយ នៃគោលដៅ១០លាននាក់។ បើធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ ការចាក់ជូនពលរដ្ឋបានជាង៧លាននាក់នេះ ស្មើនឹង៤៥.៦៥ភាគរយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner