សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យលោក Orlando Ashford ប្រធានក្រុមហ៊ុន Holland America Line ជាម្ចាស់នាវាទេសចរណ៍វេស្ទើនដាំ (Westerdam)ចូលជួបថ្លែងអំណរគុណនៅវិមានសន្តិភាពនារសៀលថ្ងៃទី 18 កុម្ភៈនេះ

លោកOrlando បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនឹងជូនប្រជាជនកម្ពុជាក៏ដូចជាអាជ្ញាធរកម្ពុជាចំពោះសណ្តានចិត្ត  ដ៍ល្អ ប្រកបដោយភាពកក់ក្តៅនិងជួយថែរក្សាទទួលអ្នកដំណើរនិងពិនិត្យជំងឺជូនដល់អ្នកដំណើរជាពិសេសទៀតនោះអនុញ្ញាតឲ្យកប៉ាល់ចុះចតនៅខេត្តព្រះសីហនុ។
 លោកបានជម្រាបជូនសម្ដេចផងដែរថាថ្ងៃនេះឬថ្ងៃស្អែកនឹងមានយន្តហោះមកដឹកអ្នកដំណើរទាំងនោះត្រឡប់ទៅប្រទេសគាត់វិញហើយ។
  ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អរបស់លោក orlando ដែលជា ប្រធានក្រុមហ៊ុន Holland America Line ។
សម្ដេចបានមានប្រសាសន៍ថាបន្ទាប់ពីបានទទួលដំណឹងថាកប៉ាលមានបំណងចូលចតនៅកម្ពុជាសម្ដេចបានសម្រេចចិត្តអនុញ្ញាតឲ្យចូលចតភ្លាមដោយយល់ឃើញថាបញ្ហាមនុស្សធម៌គឺជាបញ្ហាសំខាន់ប្រសិនបើកម្ពុជាមិនអនុញ្ញាតឲ្យចូលចត់ទេនោះកបានមិនដឹងជាចូលចតនៅទីណានោះទេហើយអ្នកធ្វើដំណើរនៅតាមកប៉ាលនោះនឹងមានការព្រួយបារម្ភហើយបើមានអ្វីកើតឡើងជាពិសេសបើមានជំងឺរាតត្បាតនោះនឹងប៉ះពាល់ដល់អ្នកដទៃទៀត។
ក្នុងន័យនេះសម្ដេចបានសម្រេចចិត្តភ្លាមភ្លាមសម្ដេចមានការសប្បាយចិត្តដោយមានការរីករាយដោយឃើញអ្នកដំណើរទាំងអស់បានមកចូលចតហើយមិនមានជំងឺកើតឡើងហើយមានសុវត្ថិភាពនិងមានសេចក្តីរីករាយដែលបានធ្វើទស្សនៈកិច្ចនៅកម្ពុជាផងនិងត្រូវបានរៀបចំជូនដំណើរទៅវិញផង។
សម្ដេចបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ចំពោះអ្នកធ្វើដំណើរតាមកប៉ាល់មិនត្រឹមតែរៀបចំជប់លៀងនិងយកចិត្តទុកដាក់លើសុខភាពប៉ុណ្ណោះទេថែមទាំងរៀបចំយន្តហោះឲ្យអ្នកដំណើរទាំងនោះបានវិលត្រឡប់ទៅកាន់ប្រទេសគាត់វិញផងដែរ។។
សម្ដេចមានប្រសាសន៍បន្ថែមទៀតថាអ្វីដែលគួរឲ្យកត់សម្គាល់មាន 3ចំណុចទីមួយសម្ដេចបានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានគិតដល់កម្ពុជាពាក់ព័ន្ធនឹងការងារមនុស្សធម៌នៅពេលដែលការងារមនុស្សធម៌ត្រូវការចាំបាច់បំផុតក្រុមហ៊ុនបានមកដល់កម្ពុជាយើងដើម្បីអនុញ្ញាតឲ្យកម្ពុជាទទួលធ្វើការងារមនុស្សធម៏បម្រើដល់មនុស្សជាតិ។
 ទីពីរសម្ដេចបានធ្វើការកត់សម្គាល់ថាអ្វីដែលក្រុមហ៊ុនបានធ្វើនោះពិតជាការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកដំណើរនៅក្នុងនាវានោះ។ហើយកត្តាទីបីដែលជាកត្តាសំខាន់នោះទាំងអ្នកធ្វើដំណើរទាំងអ្នកគ្រប់គ្រងនិងអ្នកបើកបរកប៉ាល់រួមទាំងអាជ្ញាធរដែនដីគឺបានសហការគ្នាល្អធ្វើយ៉ាងណាបានជួយដល់អ្នកធ្វើដំណើរតាមកប៉ាល់នេះហើយនៅក្នុងរយៈពេលមួយថ្ងៃពីរថ្ងៃទៀតពួកគាត់នឹងបានវិលត្រឡប់ទៅកាន់ប្រទេស

គាត់វិញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner