ប្រមុខរាជរដ្ឋាភិបាលដាស់តឿនការប្រុងប្រយ័ត្ន Delta ទន្ទឹមនឹងការរកឃើញឆ្លង១០៩នាក់ ក្នុងរយៈពេលតែ២ថ្ងៃ (Video Inside)

កម្ពុជាបានរកឃើញវីរុសបំប្លែងថ្មី Delta ១០៩ករណីបន្ថែមទៀតក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ដែលការរក ឃើញនេះ គឺនៅទន្ទឹមនឹង សារដាស់តឿនរបស់ប្រមុខរាជរដ្ឋាភិបាលជួនដំណឹងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវ ប្រុងប្រយ័ត្នជាទីបំផុតនូវមេ រោគដែលឆ្លងលឿននិងកាចសាហាវដែលកំពុងតែគម្រាមកំហែងពិភពលោកនា ពេលនេះ ។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលថ្ងៃ២សីហាឆ្នាំ២០២១ បានបញ្ជាក់ថា វីរុសបំប្លែងថ្មី Delta ដែលទើប រកឃើញ១០៩ករណីនោះ គឺរវាងពីថ្ងៃទី៣១កក្កដាដែលមានចំនួន៤៣ករណី និងនៅថ្ងៃទី១សីហាឆ្នាំ២០២១បាន បន្តរកឃើញចំនួន៦៦ករណីបន្ថែមទៀតដែលនាំឲ្យមានចំនួនអ្នកឆ្លងដោយវីរុស Delta ក្នុងប្រទេសកម្ពុជា បាន កើនសរុបជាង២២៣នាក់ហើយ។ 

យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងវីរុស Delta ទាំង១០៩នាក់ គឺរួមមានពលរដ្ឋជាអ្នកដំណើរវិល ត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃចំនួន៣៤នាក់, លើបុគ្គលិកសុខាភិបាល៩នាក់នៅខេត្តឧត្តរ មានជ័យ, នៅរាជធានីភ្នំពេញចំនួន៥នាក់ និងអ្នកឆ្លងដទៃទៀត គឺជាអ្នកធ្វើដំណើរមកពីប្រទេសថៃ វិលត្រឡប់ ទៅកាន់ខេត្តប៉ៃលិន, បាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ,សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ និង ព្រៃវែង។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃទី១សីហាបានបញ្ជាក់ជុំវិញកំណើននៃការរកឃើញឆ្លងវីរុសបំប្លែងថ្មី Deltaមកលើ ប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកទើបបានវិលត្រឡប់មកពីប្រទេសថៃ។ កម្ពុជាដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩នាំចូលពីក្រៅប្រទេស កាលពីសប្តាហ៍មុន បានបិទខេត្តទាំង៨ជាប់ព្រំ ដែននឹងប្រទេសថៃនិងការបិទច្រកទ្វារព្រំដែននាភាគបស្ចឹមប្រទេសនោះទៀតផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថាដើម្បីជម្រុញឲ្យប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងកន្លងមកនេះ អាចទប់ទល់ជាមួយនឹងវ៉ាក់សាំង បំប្លែងថ្មី Delta នោះបាន, រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់ការចាក់វ៉ាក់សាំងដូសទី៣ ដែលជាវ៉ាក់សាំង ​ជម្រុញ Boosting Dose ។

សម្តេចបានថ្លែងថាកម្ពុជានឹងត្រៀមទិញវ៉ាក់សាំង AstraZeneca នេះដើម្បីសម្រាប់ការចាក់វ៉ាក់ដូសទី៣មកលើ ប្រជាពលរដ្ឋខ្មែរ។ សម្តេចនាយករដ្ឋមន្ត្រីនៅជាមួយគ្នានេះ បានជម្រុញឲ្យគណៈកម្មការទទួលបន្ទុកការចាក់ វ៉ាក់ សាំង ត្រូវរកវ៉ាក់សាំងដូសទី៣ដែលសម្រាប់ចាក់លើអ្នកចាក់ AstraZeneca ២ដូសរួចហើយមកនេះទៀតផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner