ពលរដ្ឋចាក់វ៉ាក់សាំងរួច មានចំនួន៧លាន៣សែន៨ម៉ឺន៥ពាន់១៣នាក់ (Video Inside)

ចំនួនពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងបានកើនដល់៧លាន៣សែន៨ម៉ឺន៥ពាន់១៣នាក់ហើយ នៅ ទន្ទឹមនឹងវ៉ាក់សាំងបង្កាកូវីដ១៩បាននិងកំពុងមកដល់ជាបន្តបន្ទាប់ថែមទៀត។

កាលពីចុងសប្តាហ៍នេះ វ៉ាក់សាំង ចិន២លានដូស ក្នុងនោះវ៉ាក់សាំងស៊ីណូវ៉ាក់មួយលានដូសដែលជាវ៉ាក់សាំងបញ្ជាទិញបានមកដល់កាលពីថ្ងៃ សៅរ៍ និងវ៉ាក់សាំងចិនស៊ីណូហ្វាមចំនួនមួយលានដូសដែលជាវ៉ាក់សាំងជំនួយ ទើបបានមកដល់កាលពីថ្ងៃអា ទិត្យថែមទៀត។ ដោយឡែកវ៉ាក់សាំង Johnson & Johnson ចំនួន៦០ម៉ឺន៩ពាន់៦០០ដូស នៃជំនួយសហរដ្ឋ អាមេរិកសរុបជាងមួយលានដូសតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់នោះ ទើបបានដឹកមកដល់កម្ពុ ជាកាលពីវេលា ម៉ោងប្រមាណជាង១២យប់ ឈានចូលថ្ងៃច័ន្ទទី២សីហានេះ។

យុទ្ធនាការចាក់វ៉ាក់សាំងលើពល រដ្ឋទូទាំងប្រ ទេសត្រូវបានពង្រីកដល់១២ លាននាក់ហើយ រួមបញ្ចូលទាំងយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំ ទង់ប្រ មាណជិត២លាននាក់អាយុរវាងពី ១២ដល់១៧ឆ្នាំ ដែលទើបនឹងចា​ប់ផ្តើមកាលពីថ្ងៃអាទិត្យកន្លងមកនេះ។  សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃអាទិត្យបញ្ជាក់ថាតួលេខឆ្លងក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល បានធ្លាក់ចុះ ដោយសារតែមនុស្សវ័យ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងគ្រប់ទាំងអស់គ្នាហើយ ។

ប្រមុខរាជរដ្ឋាភិបាលនៅទន្ទឹមនឹងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់នាពេលនេះ នៅ បានបង្ហាញគម្រោងចង់ចាក់ថ្នាំវ៉ាក់សាំងលើកុមារក្រោយអាយុ១២ឆ្នាំ គឺកុមារវ័យ១០និង១១ឆ្នាំថែមទៀតដើម្បី ការចង់ពង្រីកវិធានការចាកវ៉ាក់សាំងដល់មនុស្សរហូតដល់១៣លាននាក់ទូទាំងប្រទេសដែលស្មើនឹងពលរដ្ឋប្រ មាណ ៨០ភាគរយ ។

បច្ចុប្បន្ន វ់ាក់សាំងដែលកម្ពុជាបាននិងកំពុងប្រើប្រាស់ចាក់លើពលរដ្ឋខ្មែរជាបន្តបន្ទាប់នេះ មានចំនួន១៩លាន ដូស។

យោងតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី នៅក្នុងខែសីហានេះ វ៉ាក់សាំងដែលកម្ពុជាបានទទួលនិង រំពឹងទទួល, រួមទាំងវ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញ នឹងមានចំនួន ៧លាន៦សែន៩ម៉ឺន២ពាន់៦០០ដូស។ បើសារុបទាំងវ៉ាក់សាំងដែលនឹងរំពឹងមកដល់បន្ថែមទៀតក្នុងខែសីហានេះ កម្ពុជានឹងមាន វ៉ាក់សាំង ២៦លាន ៤សែន៩ម៉ឺន៩ពាន់១០០ដូស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner