ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងចំនួន៤០នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤០នាក់ និងស្លាប់៥នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ 

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤០នាក់នោះ រួមមាន៨នាក់ជាកម្មកររោងចក្រ, ៥នាក់ពាក់ពន្ធ័ នៅស្រុករមាសហែក, ១៤នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះ២៣នាក់នាក់ទៀត បានឆ្លងលើ ពលរដ្ឋនៅក្នុងក្រុងនិងស្រុកខ្លះនៅក្នុងខេត្ត និងអ្នកដំណើរចូលខេត្តស្វាយរៀងមួយចំនួនទៀត។ ចំណែកអ្នកស្លាប់ទាំង៥នាក់ រួមមានបុរសអាយុ៧៩ឆ្នាំនិងស្រ្តីអាយុ៥២ឆ្នាំនៅស្រុកកំពង់រោទិ៍,  ស្រី្តអាយុ៤០ឆ្នាំ ម្នាក់នៅស្រុក ស្វាយទាប, បុរសអាយុ៧០ឆ្នាំ នៅស្រុករំដួល, ទី និងបុរសអាយុ៧០ឆ្នាំម្នាក់ នៅស្រុកស្វាយជ្រំ។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៨៨០នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់១៣៧ នាក់ និងមានអ្នកស្លាប់សរុបចំនួ៩៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner