ខេត្តព្រៃវែង ឆ្លងថ្មី១៦១នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៦១នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយ។

យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង១៦១នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១០នាក់, ស្រុកព្រះ សេ្ដច៨០នាក់, ស្រុកពាមជរ២០នាក់, ស្រុកពាមរក៍១៥នាក់, ស្រុកកំពង់ត្របែក១០នាក់, ស្រុកពោធិ៍រៀង៩នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកកំចាយមារ៤នាក់,  ស្រុកមេសាង២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកបាភ្នំ ម្នាក់, ស្រុកពារាំងម្នាក់ និង ស្រុកកញ្ជ្រៀចម្នាក់។

ខេត្តព្រៃវែង មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុប៤ពាន់៣៨៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់២១២នាក់ និងស្លាប់៧៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner