ក្រសួងការពារជាតិ​អាមេរិក កំពុង​ពិសោធន៍​ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត​ដើម្បី «មើល​ទៅ​អនាគត»

អត្ថបទដោយ៖
ហេង វណ្ណា

មឹង​ ច័ន្ទ​សុម៉ា​នីតា​

អគ្គបញ្ជាការដ្ឋាន​ភាគ​ខាង​ជើង​(NORTHCOM) នៃ​ក្រសួងការពារជាតិ​អាមេរិក​ថ្មីៗ​នេះ​បាន​ធ្វើ​ការ​សាកល្បង​ ទៅ​លើ​អ្វី​ដែល​ពួកគេ​ហៅ​ថា បណ្ដាញ​ព័ត៌មាន​សកល​ឬ​ GIDE ​ដែល​រួម​បញ្ចូល​គ្នា​នូវ​បណ្ដាញ​ឧបករណ៍​ចាប់​សញ្ញា​នៅ​ជុំវិញ​ពិភពលោក ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត (AI)​និង​ប្រព័ន្ធ​គណនា​តាម​អ៊ីនធឺណេត ដោយ​មាន​គោល​បំណង​សម្រេច​បាន​នូវ​ការ «គ្រប់គ្រង​ផ្តាច់​មុខ​នៃ​ការ​ទទួល​បាន​ព័ត៌មាន​» និង​«ឧត្ដមភាព​នៃ​ការ​សម្រេច​ចិត្ត​» ។

លោក​ Glen VanHerck មេ​បញ្ជាការ​ NORTHCOM ​និង​មេបញ្ជាការ​បញ្ជាការដ្ឋាន​ការពារ​ដែន​អាកាស​អាមេរិក​ខាងជើង​ (NORAD) បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ នៅ​ក្រសួង​ការពារ​ជាតិ​នៅ​សប្តាហ៍​នេះ​ ថា​នេះ​គឺ​ជា​ការ​សាកល្បង​លើក​ទី ៣ ​របស់​ GIDE​ ដែល​ធ្វើ​ឡើង​រួម​ជាមួយ​អគ្គបញ្ជាការដ្ឋាន​ឯកភាព​ទាំង​ ១១​។

លោក VanHerck បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ការ​សម្រេច​ចិត្ត​ប្រើ​បញ្ញា​សិប្បនិម្មិត​ដើម្បី​ព្យាករណ៍​សកម្មភាព​នា​ពេល​អនាគត​ ដែល​ស្ដាប់​ទៅ​ដូច​ជា​វត្ថុ​ប្រឌិត​ក្នុង​រឿង​ភាគ​វិទ្យាសាស្ត្រ​ ក៏​ប៉ុន្តែ​វា​ជា​ការ​ពិត​។ កងទ័ព​អាកាស​អាមេរិក​និង​កង​ទ័ព​អាមេរិក​ បាន​សាកល្បង​គំនិត​ស្រដៀង​គ្នា​រួច​ទៅ​ហើយ​ ហើយ​កំពុង​ស្វែង​យល់​ពី​ការ​រួម​បញ្ចូល​គ្នា​ និង​ធ្វើការ​ជាមួយគ្នា​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ តាម​រយៈ​បញ្ញា​សិប្បនិម្មិត​ដើម្បី​ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​ កាន់​តែ​លឿន​តាម​ព័ត៌មាន​ជាក់លាក់​។

ប្រភព៖

The Pentagon Is Experimenting With Using Artificial Intelligence To “See Days In Advance

https://www.thedrive.com/the-war-zone/41771/the-pentagon-is-experimenting-with-using-artificial-intelligence-to-see-days-in-advance

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner