កូរ៉េខាងត្បូងបញ្ជាក់ថា គ្មានការសម្រេចចិ​ត្ត​លើ​ស​មយុ​ទ្ធ​អាមេ​រិ​កទេ​ ប៉ុន្តែ​សមយុទ្ធនេះ​មិន​គួ​រ​បង្កើត​ឱ្យ​មាន​ភាព​តាន​តឹ​ង​នៅ​កូ​រ៉េ​ខាង​ជើ​ង​ទេ​

សៅ សម្ភស្ស

កូរ៉េខាងត្បូង បាននិយាយនៅ​ថ្ងៃ​ ច័ន្ទ កន្លងទៅ​ថា​ ខ្លួន​មិន​ទា​ន់មា​ន​កា​រស​ម្រេ​ច​ចិត្តណា​មួ​យ​អំពី​ស​មយុ​ទ្ធ​យោ​ធា​រួ​មគ្នា​ ជា​មួ​យ​ស​ហ​រ​ដ្ឋអា​មេ​រិ​កទេ​ ប៉ុន្តែ​ការធ្វើបែបនេះក៏​មិន​គួរ​ បង្កើត​ឱ្យ​មាន​ភា​ព​តាន​តឹ​ងជាមួយ​កូរ៉េ​ខាងជើង​​ទេ ក្រោយ​ប្រទេស​នេះ​បាន​ ព្រមាន​កូរ៉េខាងត្បូង​ថា កុំឱ្យ​ធ្វើ​សមយុទ្ធ​នេះ​ ចំពេល​សញ្ញា​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​កំពុង​ធ្លាក់ចុះ​។

បើ​តាម​ឱ្យដឹង​ពី​សារព័ត៌មាន Reuter កូរ៉េ​ខា​ងត្បូង និង​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​តែ​ង​តែធ្វើស​ម​យុ​ទ្ធ​យោ​ធា​ជា​ទៀង​ទាត់​ ជា​ពិ​សេ​ស​នៅ​និ​ទាឃរ​ដូវ​ និង​រ​ដូ​វ​ក្តៅ ដែល​កូ​រ៉េ​ខា​ង​ជើង​តែង​តែ​ព្រមាន​មិន​ឱ្យធ្វើ​ ដោយ​ហៅ​ការ​សកម្មភាព​នេះ​ថា​​​ជា​​កា​រ​​​​​ហា​​ត់​​​ស​ម​​​សម្រា​ប់​ស​ង្គ្រា​ម​។

លោក គីមយ៉ូជុង​ ប​ងប្អូន​ស្រី​របស់មេដឹកនាំកូរ៉េខាង​ជើង​ គីម​ជុងអ៊ុន​ និង​មន្រ្តី​ជា​ន់​ខ្ព​ស់​គណ​ប​ក្ស​ពល​ក​រ​ ដែល​កំពុ​ង​កា​ន់​អំ​ណាច បាន​ព្រ​មា​ន​ទីក្រុ​ង​សេ​អ៊ូលកា​លពីថ្ងៃ អាទិត្យ ថា កា​រ​ធ្វើ​សម​យុ​ទ្ធនេះ​ នឹង​​កាត់​បន្ថ​យ​កិ​ច្ច​ខិត​ខំ​ប្រឹ​ង​ប្រែង​ ដើ​ម្បី​ក​សាង​ទំ​នាក់ទំ​នង​ឡើង​វិ​ញ​។

ការព្រមាន​រ​ប​ស់​លោ​កស្រី បា​ន​កើ​ត​ឡើ​ងប៉ុ​ន្មា​ន​ថ្ងៃ​ បន្ទា​ប់​ពី​ប្រទេស​កូ​រ៉េ​ទាំង​ពី​​រ​ បាន​ស្តា​រ​ឡើ​ង​វិ​ញ​នូ​វខ្សែ​ទូ​រស័ព្ទ​បន្ទាន់​ នៅក្រុង​ព្យុងយ៉ា​ង​ ដែល​បា​ន​ផ្តា​ច់​​ខ្លួ​នកា​លពីមួយឆ្នាំ​មុ​ន​ ហើយម​ន្រ្តីកូ​រ៉េ​ខា​ង​ត្បូង​ បាន​និ​យា​យ​ថា លោ​ក គីម និ​ងប្រ​​ធា​នា​ធិប​​តីកូ​រ៉េ​ខា​ង​ត្បូង គឺ​លោក មូនជេអ៊ីន កំ​ពុ​ង​ស្វែ​ង​រ​ក​កា​ផ្សះផ្សារ ទំនាក់​ទំ​ន​ង​ ដែល​តា​ន​តឹង​កន្លង​មក ហើ​យនឹង​ប​​ន្ត​​​កិ​​ច្ច​​​ប្រជុំកំពូលឡើងវិញពេល​ឆាប់ៗ​។

យ៉ាងណាមិញ ក្រ​សួង​កា​រ​ពារ​ជា​តិ​កូ​រ៉េខា​ង​ត្បូង​ បាននិ​យាយ​ថា​ ទីក្រុងសេអ៊ូល និង​វ៉ាស៊ី​ន​តោ​ន កំពុង​ចរចា​អំពី​ស​មយុ​ទ្ធ​នេះ​ ប៉ុ​ន្តែ​មិ​នទា​ន់​មាន​កា​​រស​ម្រេ​ច​ចិ​ត្តណា​មួ​យ​ត្រូវ​បា​ន​ធ្វើ​ឡើ​ង​នោះទេ​។ អ្នក​នាំ​ពា​ក្យ​ក្រសួង​ដដែល​នេះ​ គឺ​លោក​ Boo Seung-chan បានប្រាប់​ស​ន្និ​សី​ទ​ខ្លី​មួ​យ​ថា៖ «យើង​មិ​ន​មា​ន​អ្វី​ធ្វើ​អ​ត្ថា​ធិ​ប្បា​យ​លើ​សេ​ច​ក្តី​ថ្លែ​ងកា​រ​ណ៍​ណាមួយទេ ប៉ុ​ន្តែ​ទាក់​ទ​ង​នឹ​ង​លំ​ហាត់​យោធា ពេល​វេលា​ និង​វិ​ធីសា​ស្ត្រ​ យើង​មិន​ទាន់​សម្រេច​នៅឡើ​យ​ទេ​»។

ប្រភព៖

Seoul says no decision on U.S. drills, but exercises should not create N.Korea tension

https://www.reuters.com/world/asia-pacific/skorea-says-no-decision-joint-us-military-drills-exercises-should-not-create-2021-08-02/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner