ខេត្តព្រះវិហារ ឆ្លងថ្មី៤នាក់ និងស្លាប់ទារិកាអាយុ២ខែម្នាក់ (Video Inside)

ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់ និងមានទារិកាម្នាក់បានស្លាប់ដោយសារកូវីដ ១៩ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះ ១០ នាក់ ប្រៀបធៀបនឹងការ រកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកដែលរកឃើញឆ្លងកូវីដ១៩ ថ្មីនៅថ្ងៃនេះ រួមមានពល រដ្ឋនៅក្នុងក្រុងព្រះវិហារម្នាក់, ស្រុករវៀង ២នាក់ និងជាពលរដ្ឋរស់នៅក្នុងស្រុកជ័យសែនចំនួន ម្នាក់ ។ ចំណែក ទារិកាម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នោះវិញ គឺជាទារកទើបមានអាយុប្រមាណ២ខែ ប៉ុណ្ណោះ ដែល រស់នៅក្នុងស្រុកជាំក្សាន្ត ។ 

ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣០ នាក់ ក្នុងនោះមានអ្នកជាសះស្បើយឡើងវិញចំនួន ៣៤៦នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner