ខេត្តស្ទឹងត្រែង ឆ្លងថ្មី៥នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។

យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុង ស្ទឹង ២នាក់, ស្រុកថាឡាបរិវ៉ាត់ ម្នាក់ និងពលរដ្ឋមកពីខេត្តក្រចេះ ចំនួន ២នាក់ ។ ចំណែកអ្នកស្លាប់ម្នាក់ទៀត នោះវិញ គឺជាស្ត្រីអាយុ ៥៩នាក់ ជាពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ ។

ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេល នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៩៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៤៩នាក់ និងមានអ្នកស្លាប់ ចំនួន ២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner