ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧៩នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៩នាក់ ទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែលជាតួលេខឆ្លងកើនខ្ពស់ចំនួន ៣៨នាក់ ធៀបនឹងការឆ្លងម្សិលមិញ។

យោងតាមរដ្ឋបាល ខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍៧២នាក់ និងឆ្លងលើពលករដែលកំពុងធ្វើចត្តាឡី ស័កចំនួន៧នាក់។ អ្នកជំងឺកូវិដ១៩ទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសំរោងចំនួន៦៥នាក់,នៅស្រុកអន្លង់វែង ៤នាក់, ស្រុកត្រពាំងប្រាសាទ២នាក់ និងជាពលរដ្ឋមកពីខេត្តកំពង់ចាមម្នាក់ ។

ខេត្តឧត្តរមានជ័យ គិតរហូតមក ទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤ពាន់ ៩២៥នាក់, ព្យាបាល ជាសះស្បើយចំនួន ៩៨៣នាក់ និង មានអ្នកស្លាប់ចំនួន ៨នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner