ដុតកម្ទេចគ្រឿងញៀនជិតជាង៤៦៨គីឡូក្រាម នៅខេត្តព្រះសីហនុ (Video Inside)

ខេត្តព្រះសីហនុ បានដុតកម្ទេចគ្រឿងញៀនជិតជាង៤៦៨គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្ត៣ ដែលជាប់មាត់សមុទ្រ។ ការដុតកម្ទេច បានធ្វើឡើងនៅភូមិ១, សង្កាត់១ ក្នុងក្រុងព្រះសីហនុ ក្រោមការចួលរួម ពី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាយឧត្តមសេនីយ៍ មាស វិរិទ្ធ និង និងអភិបាលខេត្តព្រះ សីហនុលោកគួច ចំរើន។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ លោក សៀង សុខ បានថ្លែងថា គ្រឿង ញៀនជាង៤៦៨គីឡូដែលបានដុតកម្ទេចនាពេលនេះ គឺជាគ្រឿងញៀនបង្ក្រាបក្នុងខេត្តព្រះសីហនុ កំពត  និង ខេត្តកែបកាលពីឆ្នាំ២០២០។ កម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១ បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ជាង៣ពាន់ករណី, ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់គ្រឿងញៀនសរុបជាង៨៥០គីឡូក្រាម ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner