ចាប់ថ្នាំញៀនជាង៤គីឡូ និងជនសង្ស័យម្នាក់ នៅរាជធានីភ្នំពេញ (Video Inside)

ថ្នាំញៀនជាង៤គីឡូក្រាមនិងជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចជំនាញបង្ក្រាបនៅរាជធានីភ្នំពេញ។ ការបង្ក្រាប បានធ្វើវេលារសៀលថ្ងៃទី៣០កក្កដា ប៉ុន្តែទើបបានផ្សព្វផ្សាយដល់បណ្តាញសារព័ត៌មានថ្ងៃនេះ។ ការបង្ក្រាប បានធ្វើក្នុងគោលដៅ២ផ្សេងដាច់ដោយឡែក ក្នុងនោះគោលដៅទី១ នៅចំណុចផ្ញើឥវ៉ាន់នៃក្រុមហ៊ុន វីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត, សង្កាត់ទួលស្វាយព្រៃ នៃខណ្ឌបឹងកេងកង។

គោលដៅទី២ គឺការបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១០ នៃភូមិត្នោតជ្រុំ, សង្កាត់បឹងទំពុនទី២ នៃខណ្ឌមានជ័យ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ចបានរឹបអូស វត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់សរុប៤គីឡូនិង១១៤ក្រាម, សារធាតុញៀន ប្រភេទកេតាមីន ទម្ងន់សរុប១២ក្រាមនិង៣០មីលីក្រាម, សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់សរុប ២១ក្រាមនិង១០មីលីក្រាម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner