សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត

ព្រៃវែង ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅវត្តសុវណ្ណរស្សី ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការនិមន្តព្រះសង្ឃធ្វើពិធីស្វាធ្យាយព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា តំណាងឱ្យក្រុមគ្រួសារសពឡើងអានវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តម សុខ យាត ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។

ជាកិច្ចចុងក្រោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់ភ្លើងបូជាសពឯកឧត្តម សុខ យាត បន្ទាប់មកលោក អៀង សុភារក្ស តំណាងក្រុមគ្រួសារសពបានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner