អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០០លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៥ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៥៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០០លាន២៥ម៉ឺន៩ពាន់២០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៥ម៉ឺន៨ពាន់៦៧៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨០លាន៥៣ម៉ឺន៣៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៤ម៉ឺន៩ពាន់១៥នាក់ ស្លាប់ចំនួន៦៣ម៉ឺន៤៩៧នាក់ និងជាសះស្បើយចំនួន២៩លាន៧៥ម៉ឺន៦ពាន់៥៨៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៧៦ម៉ឺន៧ពាន់៩៦៥នាក់ ស្លាប់៤២ម៉ឺន៥ពាន់៧៨៩នាក់ និងជាសះស្បើយ៣០លាន៩២ម៉ឺន៥ពាន់៣៤៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៩៨ម៉ឺន៦ពាន់៧៣នាក់ ស្លាប់ចំនួន៥៥ម៉ឺន៨ពាន់៥៩៧នាក់ និងជាសះស្បើយ១៨លាន៧៤ម៉ឺន៦ពាន់៨៦៥នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner