សារព័ត៌មានចិន CHINA DAILY ៖ វ៉ាក់សាំងចិននៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មី Delta

ចិន៖ កាសែតចិន CHINA DAILY បានចុះផ្សាយថា បណ្ដាវ៉ាក់សាំងដែលបច្ចុប្បន្នកំពុងចាក់នៅចិនបន្តបង្ហាញឥទ្ធិពលល្អនៃការបង្ការ និងការពារប្រឆាំងវីរុសកូវីដ១៩បម្លែងថ្មី Delta ។
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺចិនលោក FENG ZIJIAN បាននិយាយថា យោងតាមបណ្ដាលទ្ធផលដែលទទួលបាននោះ វីរុសបម្លែងថ្មី Delta អាចកាត់បន្ថយកិច្ចការពារដែលផ្ដល់ដោយបណ្ដាវ៉ាក់សាំងប្រឆាំងកូវីដ១៩ តែបណ្ដាវ៉ាក់សាំងដែលចាក់នាពេលនេះ នៅតែអាចផ្ដល់ឥទ្ធិពល បង្ការ និងការ ពារល្អប្រឆាំងវីរុសបម្លែងខ្លួននោះ ។
ដោយឡែកបើតាមលោក SHAO YIMING ដែលជាអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលនោះដែរ ក៏បានអះអាងផងដែរថា ទោះបីមិនទាន់មានវ៉ាក់សាំងណាមួយអាចផ្ដល់កិច្ចការពារបាន១០០%ប្រឆាំងនឹងការឆ្លងវីរុស តែវីរុសកូវីដ១៩ប្រភេទផ្សេងៗនៅតែអាចត្រួតត្រាបានជាមួយបណ្ដាវ៉ាក់សាំងដែលមាន ។ ការសិក្សាជាច្រើនផ្អែកលើភស្ដុតាងនានាបានបង្ហាញថា បណ្ដាវ៉ាក់សាំងចិនប្រឆាំងនឹងជំងឺកូវីដ១៩ អាចកាត់បន្ថយប្រកបដោយប្រសិទ្ធភាព អត្រាអ្នកឆ្លងដល់ថ្នាក់បញ្ជូនទៅមន្ទីរពេទ្យករណីធ្ងន់ធ្ងរ និងការស្លាប់ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner