កម្ពុជារកឃើញរុសកូវីដ-១៩ បំប្លែងថ្មីដែលតា ៣៦ករណីបន្ថែមទៀត ដែលនាំឲ្យមានចំនួនអ្នកឆ្លងសរុបជាង ២៦០នាក់ហើយ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៤សីហាឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៣៦ករណី ក្នុងនោះនៅថ្ងៃទី៣សីហាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងទាំងទាំង៣៦នាក់នោះ មានឆ្លងនៅរាជធានីភ្នំពេញចំនួន៦នាក់ជាបុគ្គលិក, នៅខេត្តឧត្តរមានជ័យ៩នាក់, នៅខេត្តសៀមរាប១៨នាក់ ក្នុងនោះមានបុគ្គលិកសុខាភិបាលម្នាក់ និងនៅក្នុងខេត្តកំពង់ធំ៤នាក់។

ក្រសួងសុខាភិបាលបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី៣១មីនាដល់ថ្ងៃទី៣សីហាឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទដែលតា Delta សរុប២៦០នាក់ហើយ។ ការរកឃើញនោះ គឺមានលើពលករត្រឡប់មកពីប្រទេសថៃ អ្នកដំណើរចូលមកកម្ពុជាតាមយន្តហោះ, បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍។ ក្រសួងបានបញ្ជាក់ទៀតថា លទ្ធផលនៃការរកឃើញនោះ បានបង្ហាថា វីរុសដែលតា បាននិហងកំពុងរាតត្បាតចូលក្នុងសហគមន៍ហើយ ជាពិសេសនៅខេត្តឧត្តរមានជ័យ, រាជធានីភ្នំពេញ , ខេត្តសៀមរាប កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner