ប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិកកំពុងរៀបចំកិច្ចសន្ទនាជាយុទ្ធសាស្ត្រជាមួយឥណ្ឌូណេស៊ី

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន និយាយថា រូបលោកបាននិងកំពុងបើកកិច្ចសន្ទនាជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី ដែលកិច្ចពិភាក្សានេះធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងសមភាគីឥណ្ឌូណេស៊ីលោកស្រី រ៉េតណូ ម៉ាស៊ូឌី ។
លោក ប្លីងគែន បានថ្លែងប្រាប់អ្នកយកព័ត៌មានអំឡុងកិច្ចប្រជុំជាមួយលោកស្រី ម៉ាស៊ូឌី នៅឯក្រសួងការបរទេសអាមេរិកថា ឥណ្ឌូណេស៊ីគឺជាដៃគូប្រជាធិបតេយ្យដ៏រឹងមាំមួយរបស់សហរដ្ឋអាមេរិក… យើងកំពុងធ្វើការងាររួមគ្នាទៅលើវិស័យចំរុះជាច្រើន ។ បើតាមលោក ប្លីងគែន សហរដ្ឋអាមេរិកបានបង្ហាញក្តីសង្ឃឹមផងដែរ ចំពោះវត្តមានរបស់ឥណ្ឌូណេស៊ី ក្នុងការធ្វើជាប្រធាននៃវេទិកា G20 នៅឆ្នាំក្រោយ ហើយអាមេរិករំពឹងថា ឥណ្ឌូណេស៊ីនឹងធ្វើការពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីជាមួយសហរដ្ឋអាមេរិក ព្រមទាំងបញ្ហាប្រឈមនានា ដែលតម្រូវអោយប្រទេសទាំងពីរធ្វើការងាររួមគ្នា ដើម្បីដោះស្រាយអោយកាន់តែជិតស្និតបន្ថែមទៀត ។
នាឱកាសនោះដែរ លោកស្រី ម៉ាស៊ូឌី បានបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាប្រទេសសេដ្ឋកិច្ចធំជាងគេ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ហើយប្រទេសនេះ នឹងក្លាយជាមូលដ្ឋានគន្លឹះសម្រាប់សហរដ្ឋអាមេរិក ដើម្បីបង្កើនការផ្សាភ្ជាប់នៅក្នុងតំបន់ ហើយថា អាមេរិកគឺជាដៃគូដ៏សំខាន់បំផុតមួយ សម្រាប់អាស៊ាន ក្នុងការអនុវត្តទស្សនវិស័យរបស់ខ្លួន ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner