ក្រុមជម្រើសជាតិអេស្ប៉ាញ ឡើងដណ្តើមមេដាយមាសអូឡាំពិក ជាមួយប្រេស៊ីល នៅ តូក្យូអូឡាំពិក

តូក្យូ ៖ វិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្រុមជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំ អេស្ប៉ាញ ត្រូវប៉ះ ក្រុមការពារតំណែងជើងឯកប្រេស៊ីល ដើម្បីដណ្តើមមេដាយមាសព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។ ខណៈម្ចាស់ផ្ទះជប៉ុន ត្រូវប៉ះម៉ិកស៊ិក ដើម្បីដណ្តើមមេដាយ សំរិទ្ធ ។ មុនឈានដល់​វគ្គ​ដណ្តើម​មេដាយមាស ប្រេស៊ីល បានយកឈ្នះលើម៉ិកស៊ិក ដោយបាល់ប៉េណាល់​ទីកាត់សេចក្តី ក្នុងលទ្ធផល ៤-១​ ។ បន្ទាប់ពីបញ្ចប់ការប្រកួត ដោយម៉ោងបន្ថែម ១៥នាទីពីដង ក្នុងលទ្ធផល ០ទល់០ ។

ដោយឡែកអេស្ប៉ាញ បានយកឈ្នះម្ចាស់ផ្ទះជប៉ុន នៅម៉ោងបន្ថែម១៥នាទី២ដងជាមួយលទ្ធផល ១-០។ ដែលរកបានដោយខ្សែបម្រើស្លាប Marco Asensio របស់ក្រុមអធិរាជស Real Madrid។

សូមបញ្ជាក់ថា  សម្រាប់ការប្រកួតដណ្តើមមេដាយមាសរវាងអេស្ប៉ាញ និងប្រេស៊ីល នឹងត្រូវធ្វើឡើងនាថ្ងៃទី៧ ខែសីហា ។ ខណៈការប្រកួតដណ្តើមមេដាយសំរិទ្ធរវាងជប៉ុន និងម៉ិកស៊ិក នឹងធ្វើការប្រកួតមុខ១ថ្ងៃ គឺនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner