វៀតណាម​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ពី​អង់​គ្លេស​ហើយ

ស្ថានទូត​អង់គ្លេស​ប្រចាំ​ប្រទេស​វៀតណាម​បាន​ប្រគល់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ជាង​៤​១​៥​០​០​០​ដូ​ស​ ​ជូន​ក្រសួងសុខាភិបាល​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​៣​ ​សីហា​ ​២​០​២​១​។​

​ស្ថានទូត​ថា​ ​វ៉ាក់សាំង​ទាំងនេះ​គឺជា​ផ្នែក​នៃ​ការ​សន្យា​របស់​អង់គ្លេស​ជូន​វៀតណាម​ ​ខណៈ​ដែល​អង់គ្លេស​កំពុង​ផ្តល់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ជូន​បណ្តា​ប្រទេស​នានា​ ​ជុំវិញ​ពិភពលោក​ ​៩​លាន​ដូ​ស​។​ ​វ៉ាក់សាំង​អង់គ្លេស​ជាង​៤​១​ម៉ឺន​ដូ​ស​នេះ​ត្រូវ​បាន​បញ្ជូន​ទៅដល់​វៀតណាម​ ​កាលពី​ថ្ងៃចន្ទ​។​ ​មកទល់​ពេលនេះ​ ​វៀតណាម​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ ​ប្រមាណ​១​៩​លាន​ដូ​ស​ ​ដែល​មាន​ប្រភេទ​ផ្សេងៗ​ដូចជា​ ​As​t​raZe​n​e​ca​, ​Modern​a​ ​P​f​i​z​e​r ​និង​ ​Sin​o​p​harm​។​ ​វ៉ាក់សាំង​ទាំងនេះ​ ​តាមរយៈ​កុងត្រា​ពាណិជ្ជកម្ម​ផង​ ​យន្ត​ការ​កូ​វ៉ា​ក់​ផង​ ​និង​ជំនួយ​ពី​ជប៉ុន​ ​អាមេរិក​ ​អង់គ្លេស​ ​ចិន​ ​និង​រុស្ស៊ី​។​

​គិត​ត្រឹម​ថ្ងៃ​ទី​៣​ ​សីហា​ ​វៀតណាម​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​៧​លាន​ដូ​ស​ហើយ​ ​ខណៈ​ដែល​មនុស្សជា​ង​៧​០​ម៉ឺន​នាក់​បាន​ចាក់​គ្រប់​២​ដូ​ស​។​ ​វៀតណាម​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ ​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ ​៩​៦​លាន​នាក់​ ​ត្រឹម​ចុងខែ​មេសា​ ​ឆ្នាំ​២​០​២​២​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner