ព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ បង្កើតប្រវត្តិសាស្រ្តថ្មី អត្តពលិកលោតកម្ពស់២នាក់ ឈ្នះមេដាយមាសស្ទួន

កីឡាករ Mutaz Essa Barshim របស់កាតា និង Gianmarco Tamberi របស់អ៊ីតាលី បានឈ្នះមេដាយមាសស្ទួន ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាលោតកម្ពស់បុរស នៅអូឡាំពិកក្រុងតូក្យូ គួរអោយភ្ញាក់ផ្អើល នឹងជាប្រវត្តិសាស្ត្រអូឡាំពិក មិនធ្លាប់មានក្នុងពេលជាង១០០ឆ្នាំ ។


បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រអស់រយៈពេល២ម៉ោង Barshim និង Gianmarco មិនអាចរកឃើញអ្នកចាញ់ឡើយ ដ្បិតអ្នកទាំង២លោតបាន ក្នុងកម្ពស់ខ្ពស់បំផុត ២,៣៩ ម៉ែត្រដូចគ្នា ។ Maksim Nedasekau អត្តពលិកបេឡារុស ដណ្តើមបានមេដាយសំរឹទ្ធិ ដោយលោតបានកម្ពស់ ២,៣៧ ម៉ែត្រ ។


តាមពិតទៅ អត្តពលិកកាតា និងអ៊ីតាលីត្រូវលោតបន្តបន្ទាប់ទៀតដើម្បីរកឈ្នះចាញ់ និងកាត់សេចក្តីថាអ្នកណាបានមេដាយមាស និងមេដាយប្រាក់ ។ ប៉ុន្តែភាពភ្ញាក់ផ្អើលបានកើតឡើង ក្រោយកីឡាករទាំង២បានបញ្ចប់ការប្រជែងគ្នា និងយល់ព្រមចែករំលែកមេដាយមាសឱ្យគ្នាទៅវិញទៅមក ។

អ្នករៀបចំការប្រកួតលោតកម្ពស់ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ឆ្នាំ២០២០ ក៏បានយល់ព្រមផ្តល់មេដាយមាសឱ្យទាំង Barshim វ័យ៣០ឆ្នាំ និង Gianmarco វ័យ២៩ឆ្នាំផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner