បុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ឈប់ក្បែរចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងច្រងាង បណ្តាលឱ្យរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តកុងតឺន័រមួយគ្រឿង ឈប់ក្បែរចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងច្រងាង បណ្តាលឱ្យរថយន្តរងការខូចខាត តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ នៅភូមិកប់ស្រូវ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តកុងតឺន័រ បានប្រាប់ឱ្យយដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានបើកបររថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6141 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានឈប់លើចិញ្ចើមផ្លូវក្បែរប្រឡាយទឹក រួចរូបគាត់ ក៏បានចុះទៅនោម ក៏ស្រាប់តែរថយន្តកុងទីន័រក្រឡាច់ជើងមួយចំហៀងខាងស្ដាំក្រឡាប់ផ្ងារជើងជ្រុលទៅប៉ះបង្គោលភ្លើងមួយដើម បណ្ដាលឱ្យខូចខាតប្រអប់ភ្លើងអស់មួយប្រអប់ ចំណែកឯ រថយន្តកុងទីន័រវិញរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ឱ្យតៃកុងរថយន្តកុងតឺន័រជួសជុលសង់ប្រអប់ភ្លើងវិញ រួចឱ្យម្ចាស់រថយន្ដធ្វើការទំនាក់ទំនងទៅខាងរថយន្តស្ទូចឱ្យចុះមកស្ទូចយករថយន្តកុងទីន័រចេញទៅវិញពីកន្លែងកើតហេតុតែម្ដង៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner