ការរាយការណ៍អំពីការរឹបអូសនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ បង្កការព្រួយបារម្ភ

ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ទីផ្សារ​ប្រេង​កំពុង​កើន​ឡើង​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ជា​ច្រើន​កាល​ពី​ថ្ងៃ​អង្គារនេះ​​ថា​ ​កង​កម្លាំង​ប្រដាប់​អាវុធ​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ធ្វើ​ការ​រឹប​អូស​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​នៅ​ឈូង​សមុទ្រ​អូម៉ង់​ ខណៈ​ពេល​ដែល​គេ​មិន​ដឹង​ច្បាស់​អំពី​ស្ថានភាព​នៃ​នាវា​ដទៃ​ទៀត​ជា​ច្រើន​ទៀត​នៅ​តំបន់​នេះ​។

ដោយ​ផ្អែក​លើ​ប្រភពពី​​ភាគី​ទី​បី​ ទី​ភ្នាក់ងារ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ដែន​សមុទ្រ​ចក្រភពអង់គ្លេស​ (UKMTP) របស់​កង​ទ័ព​ជើង​ទឹក​អង់គ្លេស​ បាន​ធ្វើ​ការ​រាយការណ៍​អំពី​ការ​រឹប​អូស​នេះ​ ហើយ​បាន​ណែនាំ​ឱ្យ​នាវា​នានា​អនុវត្ត​ការ​ប្រុង​ប្រយ័ត​ខ្ពស់​បំផុត​នៅ​តំបន់​កើត​ហេតុ​ ដែល​មាន​ទីតាំង​ប្រហែល​ ៦០ ម៉ាយ​ពី​ខាង​កើត​នៃ​ឆ្នេរ​សមុទ្រ​អេមីរ៉ាត់​អារ៉ាប់រួម​។

ក្រសួង​ការ​បរទេស​អាមេរិក​ បាន​និយាយ​ថា​ខ្លួន​មាន​ការ​ព្រួយបារម្ភ​ ហើយ​កំពុង​តែ​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​ការ​រាយការណ៍​ទាំង​នេះ ប៉ុន្តែ​មិន​អាច​ធ្វើ​ការ​សម្រេច​ភ្លាមៗ​នៅ​ពេល​នេះ​ បាន​ទេ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អង់គ្លេស​មួយ​រូប​បាន​និយាយ​ថា​ក្រសួង​កំពុង​ធ្វើ «ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​» ទៅ​លើ​ឧបទ្ទវហេតុ​នេះ​។

អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​កង​យោធា​អ៊ីរ៉ង់​ បាន​បដិសេធ​របាយការណ៍​ទាំង​នេះ​ថា​ជា​«សង្គ្រាម​ផ្លូវ​ចិត្ត​មួយ​ប្រភេទ និង​ជា​ដំណាក់​កាល​នៃ​ការ​ផ្សង​ព្រេង​ថ្មី​»​។

ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ​ជា​ច្រើន​ បាន​និយាយ​ថា​នាវា​រង​គ្រោះ​នោះ​ គឺ​ជា​នាវា​ដឹក​កៅស៊ូ​មួយ​គ្រឿង​ឈ្មោះ​ Asphalt Princess ដែល​ចុះ​បញ្ជី​នៅ​ប្រទេស​ប៉ាណាម៉ា​ ហើយ​ត្រូវ​បាន​រឹប​អូស​ក្នុង​កំឡុង​ពេល​ឆ្លង​ដែន​ទឹក​ដ៏​រសើប​គឺ​ច្រក​សមុទ្រ​ Hormuz​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ នាវា​ផ្សេង​ទៀត​យ៉ាង​ហោច​ណាស់​បួន​គ្រឿង​បាន​ធ្វើ​ការ​រាយការណ៍​ថា

ឧបទ្ទវហេតុ​បាន​បង្ក​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ទីផ្សារ​ប្រេង​ ប៉ុន្តែ​មិន​ទាន់​មាន​ផល​ប៉ះពាល់​ធំដុំ​ទៅ​លើ​តម្លៃ​ប្រេង​នៅ​ឡើយ​។ តម្លៃ​មូលបត្រ​ប្រេង​ឆៅ​មធ្យម​តិចសាស់​ខាង​កើត​សម្រាប់​ខែ​កញ្ញា​ បាន​ធ្លាក់​ចុះ​ជិត ១ ភាគរយ​ក្នុង​តម្លៃ​ ៧០,៥០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ប៉ុន្តែ​មាន​ការ​ធ្លាក់​ចុះ​ទាប​ជាង​នេះ​មួយ​រយៈ​ពេល​ខ្លី​បន្ទាប់​ពី​មាន​ការ​រាយការណ៍​ទាំង​នេះ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner