សហភាពអឺរ៉ុបនាំមុខសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនដល់ប្រជាជនខ្លួន (មានវីដេអូ)

បារាំង ពាក់កណ្តាលនៃចំនួនប្រជាជនសរុបក្នុងសហភាពអឺរ៉ុប បានទទួលការចាក់វ៉ាក់សាំងពេញប្រឆាំងនឹងជំងឺកូវីដ១៩ ប្រការនេះធ្វើអោយសហភាពអឺរ៉ុបនាំមុខសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន នេះបើតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារម្សិលមិញ ។

មនុស្សជិត២២៤លាននាក់ហើយ នៅក្នុងរដ្ឋជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប បានចាក់វ៉ាក់សាំងគ្រប់ដូស ។សម្រាប់សហរដ្ឋអាមេរិក គឺ៥០.២ភាគរយនៃប្រជាជនសរុប៣៣២លាននាក់ ដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស ។ កម្រិតនៃការចាក់វ៉ាក់សាំងកំពុងតែថយចុះសន្ទុះទៅវិញ ជាពិសេសនៅតាមរដ្ឋអភិរក្សនិយមក្នុងតំបន់ភាគខាងត្បូង និងតំបន់កណ្តាលភាគខាងលិច ។

ដោយឡែកចំនួនអ្នកចាក់មិនទាន់បានគ្រប់ដូស ក៏សហរដ្ឋអាមេរិកចាញ់សហភាពអឺរ៉ុបដែរ គឺ សហភាពអឺរ៉ុបសម្រេចបាន៥៩.៣ភាគរយ ស្របពេលដែលសហរដ្ឋអាមេរិកសម្រេចបាន៥៨.៣ភាគរយ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner