អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់ មាតា បិតា និងអាណា​ព្យាបាល ត្រូវនាំកូនចៅមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ចំនួន៤គោលដៅ នៃស្រុកព្រៃនប់ មានដូចជាឃុំអូរឧកញ៉ាហេង ឃុំសំរុង ឃុំជើងគោ និងឃុំទឹកល្អក់។

          ឯកឧត្តម គួច ចំរើន អរគុណក្រុមការងារដែលចាត់ចែងទទួលបងប្អូនប្រជាពលរដ្ឋ និងក្មួយៗកុមារទាំងអស់មានសណ្តាប់ធ្នាប់ ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងដើម្បីជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ត្រូវនាំកូនចៅមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យក្មួយៗកុមារទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាធនធានដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍគ្រួសារ និងសង្គមជាតិនៅថ្ងៃ   អនាគត។

          លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងថា កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំទៅដល់១៧ឆ្នាំ នៅទូទាំងស្រុកព្រៃនប់ មានចំនួនជាង ១៤០០០នាក់។ រយៈពេល៣ថ្ងៃកន្លងមកនេះ ចាក់បានចំនួន៥៥២៣នាក់ ហើយនិងកំពុងមកចាក់ជាបន្តបន្ទាប់រាល់ថ្ងៃ។ នៅតាមគោលដៅទាំងអស់មានមន្ត្រីតាមគោលដៅក៏បាននៅជួយសម្របសម្រួលជូនពួកគាត់់ រាល់ថ្ងៃផងដែរ។

តាមការគ្រោងទុកយុទ្ធនាការនេះ នឹងបញ្ចប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដូច្នេះសូមអាណាព្យាបាល នាំកូន ចៅ មកទទួលវ៉ាក់សាំងការពារកូវីដ​អោយបានទាន់ពេលវេលា៕ សា វ៉ុន​

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner