អាល្លឺម៉ង់នឹងចាក់វ៉ាក់សាំងដូសទី៣ប្រឆាំងនឹងជំងឺកូវីដ១៩ជូនដល់ប្រជាជនខ្លួននៅខែក្រោយ (មានវីដេអូ)

អាល្លឺម៉ង់៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់នឹងផ្តល់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែម ដោយប្រជាជនខ្លួនភាគច្រើននឹងត្រូវទទួលបាននូវការចាក់វ៉ាក់សាំងដូសទី៣ ដែលចាប់ផ្តើមនៅខែក្រោយនេះ ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ។
មន្រី្តសុខាភិបាលអាល្លឺម៉ង់បានប្រកាសពីការសម្រេចចិត្តខាងលើ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងការបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ដល់ក្រុមមនុស្សមានវ័យចំណាស់ ហើយនឹងក្រុមមនុស្សដែលត្រូវការការមើលថែទាំពីគិលានុបដ្ឋាយិកា ដែលបានចាក់វ៉ាក់សាំងរួចហើយ ។ យុទ្ធនាការនេះ នឹងជ្រើសរើសយកវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក ហ្វាយហ្សឺ (Pfizer) និង ដៃគូរអាល្លឺម៉ង់របស់ខ្លួន គឺ បាយអូអិនធិច (BioNTech) ព្រមទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) ផងដែរ ។ បើតាមមន្រី្តសុខាភិបាលអាល្លឺម៉ង់ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីការពារប្រជាជននៅមណ្ឌលថែទាំ ដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរករោគសញ្ញាធ្ងន់ធ្ងរ ។
គួរកត់សម្គាល់ អាល្លឺម៉ង់បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩កាលពីចុងខែធ្នូ ទៅដល់មនុស្សប្រមាណ៤៣លាននាក់ ឬស្មើនឹង៥២ភាគរយនៃប្រជាជនសរុបរបស់ប្រទេសអាល្លឺម៉ង់ ដែលបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner