ក្រុមហ៊ុនប៊ូអ៊ីងនឹងព្យាយាមហោះហើរសាកល្បងម្តងទៀតក្នុងគោលបំណងដើម្បី ប្រជែងនឹងក្រុមហ៊ុន SpaceX

បន្ទាប់​ពី​មាន​ការពន្យាពេល​ជាច្រើន​លើក​ ពេលនេះ​ក្រុមហ៊ុន​ប៊ូអ៊ីង​ គ្រោង​នឹង​បាញ់​បង្ហោះ​យានអវកាស​ឈ្មោះ​ Starliner​ ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​ ជាយូរមក​ហើយ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ដឹកអ្នក​អវកាសយានិក​របស់អង្គការ​​ណាសា​លើការហោះហើរ​សាកល្បង​​ មិនបានបើក​ទៅកាន់​ស្ថានីយអវកាស​អន្តរជាតិ​ដែល​ជាការប៉ុនប៉ង​លើក​ដំបូង​ របស់​ក្រុមហ៊ុន​កាលពី ១៨ ខែមុន​។

នៅថ្ងៃពុធនេះ​​ វាក្លាយជា​ពេលវេលា​សម្រាប់​ធ្វើការ​សម្រេច​ចិត្ត​ របស់​ក្រុមហ៊ុន​ប៊ូអ៊ីង​និង​ ណាសា។ ក្រុមហ៊ុនយក្សអវកាសក៏កំពុង​ពិចារណា​ ចូលរួម​ជាមួយ​ក្រុមហ៊ុន​ SpaceX ក្នុងការដឹក​មនុស្ស​ទៅ​ស្ថានីយ​អវកាស​។

យាន្ត​​អវកាស​ The Starliner គ្រោង​នឹង​បាញ់បង្ហោះ​ពី​រដ្ឋផ្លរីដា​ នៅ​រសៀល​ថ្ងៃសុក្រខាង​មុខ​នេះ​ ​ហើយ​ចូល​ចតជាមួយ ​ISS នៅថ្ងៃសៅ​រ៍នេះ​។ ប៉ុន្តែនៅពេល​ដែល​មាន​យាន្ត​ពិសោធន៍ថ្មីមួយ​ មក​ពី​ប្រទេស​រុស្ស៊ី​ឈ្មោះ Nauka បាន​ចូលច​តនៅ​ស្ថានីយ៍​អវកាស​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍​ សប្តាហ៏មុន​ហើយ​ឧបករណ៍រុញយាន្ត Nauka  បាន​ចាប់ផ្តើម​ឆាបឆេះ​ដោយមិន​នឹកស្មាន​ដល់​។

ទោះបី​ជា​អង្គការ​ណាសា​ បាន​បញ្ជាក់ថា​ គ្មាន​នរណា​ម្នាក់​ស្ថិត​ក្នុង​គ្រោះថ្នាក់​ហើយ​គេ​បានគ្រប់គ្រង​ស្ថានការណ៏បានដូចដើមវិញហើយ ក៏ការហោះហៅ​របស់​ Starliner ត្រូវ​បាន​ពន្យារពេល​ដើម្បីអនុញ្ញាត​ឱ្យការត្រួត​ពិនិត្យ​ ដើម្បី​ធានា​ថា​ស្ថានីយ៍​អាច​ ត្រៀមខ្លួន​ សម្រាប់​ការមកដល់​របស់​យាន្ត​ Starliner។

ការបាញ់​សាក​ល្បង​យាន្ត​ Starliner របស់​ប៊ូអ៊ីង​គឺ​ស្ថិត​ក្នុង​ចំណោម​បេសកកម្ម​សំខាន់​បំផុតប្រចាំឆ្នាំ​របស់​ក្រុមហ៊ុនប៊ូអ៊ីង​និង អង្គការ​ណាសា។​ ជោគជ័យ​នៃ​ បេសកកម្ម​នេះ​ គឺមាន​សារៈ​សំខាន់ណាស់​សម្រាប់​ ក្រុមហ៊ុន​ប៊ូអ៊ីង​ដែល​បាន​ធ្វើការ​តាំងពីដើម​ឆ្នាំ ២០១០ ​ដើម្បី​អភិវឌ្ឈ ​វិស័យ​យាន​អវកាសដែល​មាន​សមត្ថភាព​ គ្រប់គ្រាន់​ដឹក​អវកាសយានិកទៅ​ និង​មក​ពីស្ថានីយអវកាសអន្តរជាតិ​   ​ISS (International Space Station) ប៉ុន្តែ​វាបាន​ជួប​ប្រទះ​ការ​ពន្យារពេល​និង​ការជាប់គាំង​បច្ចេកទេស​ជាច្រើន​។ ណាសា​និង​ប៊ូអ៊ីង​ មាន​ការព្រួយ​បារម្ភ​ និង​ចង់​ឃើញ​​យាន​អវកាស Starliner បញ្ចប់​ការធ្វើតេស្ត​នេះ​ដោយ​សុវត្ថិភាព​ដើម្បី​ឱ្យវា​អាច​បន្ត​ដំណើរ​ បានដូចការគ្រោងទុក។

យាន្តអវកាស Starliner នឹង​ហោះហើរ​ដោយ​​​កាបីន​ទទេ​ ជាមួយ​នឹង​ទំនិញ​សម្រាប់​ការ​ផ្គត់​ផ្គង់ប្រហែល ​២២០ គីឡូក្រាម​។

បើអ្វីៗ​ដំណើរការ​ល្អ​ដូចការចង់បាន ​និងគ្រោងទុក ​អវកាសយានិក​ទាំង៧ នាក់​ នៅ ISS នឹង​អាចទៅយកទំនិញ​ដែលយាន្ត Starliner ​កំពុង​ដឹកនោះ​ទៅ​ប្រើប្រាស់​ផងដែរ​​។ បន្ទាប់​មក​ពួកគេ ​នឹង យក​ ទំនិញ​ជិត​ ៣០០គីឡូក្រាម​ ​ដាក់ចូលទៅក្នុង​យាន្ត​វិញ ដែលជា​សម្ភារះដែលបានប្រើរួចសម្រាប់​ការ​ពិសោធន៍វិទ្យាសាស្ត្រ​និង​កាកសំណល់​សំរាម​ ដើម្បី​បញ្ជូន​ត្រឡប់មកផែនដី​វិញ​។

ខណះពេល​ដែល​ ណាសា​ ជាធម្មតា​តែងតែ​​បង់ប្រាក់​ឱ្យ​ក្រុមហ៊ុន​ដើម្បី​ដឹកទំនិញ​ទៅ​និង​មកពី​ស្ថានីយអវកាស​ ការហោះហើរជើង​នេះ យ៉ាងណាមិញ​វា​​នឹង​មិនគិត​ថ្លៃនោះ​​ទេនៅលើក​នេះ​។​

 ក្រុមហ៊ុន​ប៊ូអ៊ីង​ បាន​យល់ព្រម​បញ្ចប់​បេសកកម្ម​នេះ​ដោយខ្លួនឯង​បន្ទាប់​ពី​មាន​ការ​ប៉ុន​ប៉ងលើកដំបូង​របស់ខ្លួន​ហើយបាន​ទទួល​បរាជ័យ​នៅខែធ្នូ​ឆ្នាំ​ ២០១៩កន្លង​ទៅ​​។ ក្នុង​អំឡុង​ពេល​នៃ​ការ​សាក​ល្បងហោះហើរ​ដែលមិនបាន​ទទួលបានជោគជ័យ​លើក​ដំបូង​របស់យានអវកាស​​ Starliner គឺមាន​បញ្ហា​បាន​កើត​ឡើង​ភ្លាមៗដោយសារ​បញ្ហា​បច្ចេកទេស​ដែល​បណ្តាល​ឱ្យ​យាន​អវកាសបាញ់ខុស​ ហើយ​បញ្ជូនវាទៅឆ្ងាយ​ហើយបង្ខំ​ឱ្យវាវិល​ត្រឡប់មកផែនដីវិញភ្លាមៗ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner