ក្រសួងមហាផ្ទៃប្រកាសលុបឈ្មោះគណបក្សចំនួនបីចេញពីបញ្ជីគណបក្សនយោបាយ

ភ្នំពេញៈនៅថ្ងៃនេះក្រសួងមហាផ្ទៃប្រកាសថាគណបក្សនយោបាយចំនួនបីត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយជាផ្លូវការ។នេះបើយោងតាមប្រកាសលេខ ២០១៣ប្រក ស្ដីពីការលុបឈ្មោះគណបក្សនយោបាយចំនួនបី ចេញពីបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃតាមសាលដីការ របស់តុលាការកំពូល ។

គណបក្សទាំងបីនេះមាន៖ទី១.គណបក្សសង្គមប្រជាធិបតេយ្យ,២. គណបក្សវង្កតខេមរៈមហានគរនិង
៣. គណបក្សប្រជាធិបតេយ្យខ្មែរ។
ជាការកត់សម្គាល់រយៈពេលមួយខែចុងក្រោយនេះមានគណបក្សនយោបាយចំនួនប្រាំមួយហើយដែលក្រសួងមហាផ្ទៃបានចេញប្រកាសលុបឈ្មោះ គណបក្សនយោបាយ ចេញពីបញ្ជីគណបក្សនយោបាយដោយសារពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួន៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner