សាកសពសកម្មជនបេឡារុសត្រូវបានរកឃើញព្យួរនៅឧទ្យានក្បែរផ្ទះនៅអ៊ុយក្រែន

កាល​ពី​ថ្ងៃអង្គារនេះ​​សកម្មជន​បេឡារុស​ម្នាក់​ដែល​​​និរទេស​ខ្លួននៅ​ប្រទេស​អ៊ុយក្រែន​ត្រូវ​បាន​គេ​រក​ឃើញ​ថា លោក​បាន​​ព្យួរ​ក​នៅ​ឧទ្យាន​ក្បែរ​ផ្ទះ​របស់​លោក។

លោក​​ Vitaly​ Shishov​ បាន​ដឹក​នាំ​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ Kyiv​ ដែល​ជួយ​ជនជាតិ​បេឡារុសត្រូវ​បាន​រាយការណ៍​ថា​ បាន​បាត់​ខ្លួនកាល​ពី​ថ្ងៃ​ទី​ ២ សីហា​​ ហើយលោក​មិន​បាន​ត្រលប់​មក​ផ្ទះ​វិញ​។

​ប៉ូលីស​បាន​និយាយ​ថា​ ពួក​គេបា​ន​បើក​ការ​ស៊ើប​អង្កេត​ករណីព្រហ្មទណ្ឌ​ចំពោះ​ការ​សង្ស័យ​ឃាតកម្ម​រួម​ទាំង​ការ​ស៊ើប​អង្កេត​ពី​អ្នក​វាយ​ប្រហារ​ដែល​បាន​ព្យាយាម​បង្វែរ​ករណី​នេះ​ទៅ​ជា​ការ​ធ្វើ​អត្តឃាត​ ឬ​យ៉ាង​ណា​។

តាម​ការរាយការណ៍​របស់​សារព័ត៌មាន​ NBC លោក​ Shishov​ ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ជាប់​ជា​និច្ច​ចាប់​តាំង​ពីលោក​បាន​ចាក​ចេញ​ពី​ប្រទេស​បេឡារុស​កាល​ពីឆ្នាំ​មុន​ បន្ទាប់​ពីលោក​​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ លោក​ក៏​ត្រូវ​បាន​គេ​ធ្វើ​ការ​គំរាម​កំហែង​ផង​ដែរ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner