ស្ត្រីពលករខ្មែរចាញ់បោកមេខ្យល់ហើយរត់គេចពីកម្លាំងនិងចម្ការមីននៅព្រំដែនថៃ បានធូរស្រាលរបួសហើយ តែកូវីដ មិនទាន់ធូរ

បន្ទាយមានជ័យ៖ បើតាមកម្លាំងនគរបាលនិងកងទ័ពការពារព្រំដែននៅភូមិសាស្ត្រ ប្រាប់កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២១ថា៖ ស្ត្រីពលករខ្មែរជាម្តាយនិងកូន បានចាញ់បោកមេខ្យល់គេនាំពីថៃមក ខ្មែរ ដោយយកមកបំបរបង់ចោលក្នុងចំម្ការម៉ីនខាងព្រំដែនថៃក្នុងភូមិសាស្ត្រទ័ពស្តេចស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទល់មុខនៅចំណុចប៉ុស្ដិ៍នគរបាលប្រាសាទត្បែងភូមិប្រាសាទត្បែងឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានធូរស្រាលរបួស តែកូវីដ មិនទាន់ធូរនៅឡើយទេ។
កម្លាំងការពារព្រំដែនបានបន្តថា ៖ ស្ត្រីនោះមានឈ្មោះប៉ុក ណាលីន អាយុ២៦ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យនិងមានកូនស្រីអាយុ៧ឆ្នាំ ។ ស្ត្រីនិងកូនបានធ្វើការស៊ុឈ្នួលនៅខេត្តប៉ាធូមថានី ។

ប្រភពបានបន្ថែមថា ដោយស្ត្រីជាម្ដាយនោះភ័យខ្លាចខ្លួនឯងនឹងគ្រោះថ្នាក់នៅក្នុងចម្ការមីននិងខ្លាចនឹងទាហានថៃចាប់ នាងបានរត់ធ្លាក់ប្រឡាយស្ងួតមួយ បណ្ដាលឲ្យបាក់ កជើងខាងស្ដាំ។

សូមរំលឹកថា កាលពីថ្ងៃទី០២ ខែសីហា កងកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧និងយោធាខេត្ត បានសហការនឹងគ្រូពេទ្យនៃមណ្ឌលសុខភាពបឹងត្រកួននិងមន្ទីរពេទ្យបង្អែកថ្មពួក បានទៅសង្គ្រោះ ។ក្រោយពីធ្វើតេស្តរហ័ស ស្ត្រីម្ដាយវិជ្ជមានកូវីដ-១៩។ប៉ុន្តែកូនស្រីអវិជ្ជមាន ។
ក្រុមគ្រូពេទ្យជួរមុខនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មពួកនិងកងកម្លាំងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មពួក រួចបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។

មកទល់ថ្ងៃទី៤ខែសីហា ស្ថានភាពរបួសបាក់ កជើងរបស់ស្ត្រីនោះហាក់ធូរស្រាលខ្លះ ។ ប៉ុន្តែជម្ងឺកូវីដ១៩ របស់នាង មិនទានវាយតម្លៃបាននៅឡើយ។
ក្នុងនោះ បានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍ជាតិ ដើម្បីរកវិរុសបម្លែងថ្មី(ដែលតាៈ Delta )ផងដែរ ៕ដោយ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner