អាជ្ញាធរខេត្តរតនគិរី បានចុះណែនាំអាជីវករ ម្ចាស់ភោជនីយដ្ឋាននានា ឱ្យគោរពតាមវិធានសុខាភិបាល និងព្រមានអនុវត្តច្បាប់ដោយមិនយោគយល់ចំពោះអ្នកល្មើសច្បាប់ឡេីយ

អត្ថបទដោយ៖
ធី ដា

អាជ្ញាធរក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានចុះណែនាំក្រុមអាជីវករដែលអង្គុយលក់ក្នុងផ្សារ ក៏ដូចជាតាមភោជនីយដ្ឋាននានា និងទីប្រជុំជននៅក្នុងក្រុងបានលុងឱ្យគោរពតាមវិធានសុខាភិបាល ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺដ៏កាចសាហាវមួយនេះ ព្រមទាំងព្រមានអនុវត្តច្បាប់ដោយមិនយោគយល់ចំពោះអ្នកល្មើសច្បាប់ ឡេីយ។

ដើម្បីកាត់បន្ថយ និងទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ រីករាលដាលក្នុងសហគមន៍ អាជ្ញាធរក្រុងបានលុង បានសហការជាមួយកម្លាំងកងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងគណៈគ្រប់គ្រងផ្សារចុះណែនាំតាមទីប្រជុំជនភោជនីយដ្ឋាន និងក្នុងផ្សារក្រុងបានលុង ឱ្យពួកគាត់គោរពតាមវិធានសុខាភិបាលឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ ចេញពីសហគមន៍មួយ ទៅសហគមន៍មួយទៀត។

ក្នុងឱកាសចុះណែនាំនេះ លោក ខៃ ស៊ានឃាន់ អភិបាលរងក្រុងបានលុង បានប្រាប់ទៅដល់ក្រុមអាជីវករ ក៏ដូចជាម្ចាស់ភោជនីយដ្ឋាន និងប្រជាពលរដ្ឋ ដែលលក់នៅតាមទីប្រជុំជនក្នុងក្រុងថា គឺតម្រូវឱ្យក្រុមអាជីវករ ឬក៏អ្នកលក់បាយ ម្ហូបត្រូវតែវេចខ្ចប់ គឺមិនអនុញ្ញាតឱ្យអង្គុយហូបនៅនឹងកន្លែងនោះទេ។ ប្រសិនបើមិនព្រមគោរព តាមវិធានសុខាភិបាល និងការណែនាំរបស់អាជ្ញាធរទេ គឺមិនត្រូវបានអនុញ្ញាតឱ្យលក់ដូរឡើយ។ អាជ្ញាធរនឹងត្រូវធ្វើការផាកពិន័យដល់បុគ្គលណាដែលមិនគោរពតាមការណែនាំ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner