អាស៊ានឆ្លងកូវីដ-១៩ មានជាង ៩ម៉ឺនករណីរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៨ពាន់៣៧០ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨០១នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។ អប្សរា ណិតរាយ ការណ៍ពិស្តារជុំវិញ ការឆ្លង ក្នុងប្រ ទេស អាស៊ាន ទាំង ១០ (សម្លេង រាជា)។

ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៨ពាន់៣៧០ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨០១នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ,និងប្រទេសវៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៥ពាន់៨៦៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៥៣ម៉ឺន២ពាន់៥៦៧ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៧៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០ម៉ឺន៦៣៦នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។

ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៩ពាន់៨១៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន១៨ម៉ឺន៣ពាន់១១០ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២៥៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ពាន់៨៥៥នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន២០០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦៧ម៉ឺន២ពាន់៣៨៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៨៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៥០៣នាក់។

នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៧ពាន់៣៤២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦១ម៉ឺន៩ពាន់៨២៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៩០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៨ពាន់២៣១នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៥ពាន់២៥៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣១ម៉ឺន១ពាន់៦០៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣១២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣៧៣នាក់។

ប្រទេសវៀតណាមមានការឆ្លងថ្មី៨ពាន់៩២១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១៧ម៉ឺន៤ពាន់៤៦១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៩០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៧១នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥៨៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ម៉ឺន៩ពាន់៦៣៤ករណី។ ចំណែកការស្លាប់ថ្មី១៧ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៤៨៨នាក់។

ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៩៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៤១០ករណី។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៩០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ពាន់៣០៥ករណី។
ប្រទេសដែលមិនរងការឆ្លងនោះគឺ ប្រទេសប្រុយណេ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន៦៤ម៉ឺន៦ពាន់៦៤១ករណី, និងការស្លាប់មាន១៥ម៉ឺន៨ពាន់២០៥នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០០លានករណី, និងការស្លាប់មានជាង៤លាន២៦ម៉ឺននាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner