ជប៉ុន ​នឹង​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​ ដើម្បី​ទប់ទល់​នឹង​យោធា​ចិន

មឹង ​ច័ន្ទ​សុម៉ា​នីតា​

មន្រ្តី​មកពី ក្រសួង​ការពារ​ជាតិ​កំពូល​ របស់​ប្រទេស​ជប៉ុន​ បាន​បញ្ជាក់​ពី​ផែនការ​ដាក់​ពង្រាយ​កម្លាំង​ការពារ​មីស៊ីល​ពី​“ ៥០០ ទៅ ៦០០”​ បន្ថែម​ទៀត​ នៅលើកោះ​មួយ​នៅភាគ​ខាងលិច​ប៉ាស៊ីហ្វិក​ដើម្បី បង្កើន​សមត្ថភាព​​​ទប់ទល់​នឹង​យុទ្ធសាស្ត្រ​ តំបន់របស់ចិន​។  លោក​ Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិ ជប៉ុន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ កាល​ពី​ថ្ងៃអង្គារ​ថា​ រដ្ឋាភិបាល​សង្ឃឹម​ថា​នឹងដាក់​ពង្រាយ​អង្គភាព​ប្រឆាំង​យន្តហោះ​និងនាវា​ ទៅកាន់​ តំបន់​ ​Ishigaki ផ្នែក​មួយ​នៃ​ខេត្ត​ Okinawa ។  ហើយតំបន់ដដែលនេះក៏​ស្ថិត​នៅ​ចុងកោះ ​Nansei ដែល​មាន​ចំងាយ​តែ​ ១៨៥ ម៉ាយ​ពី​ តៃវ៉ាន់ប៉ុណ្ណោះ ​។

កាលពីដើម​ ខែមេសានេះ​​ លោក Kishi បាន​ទៅសួរសុខទុក្ខ​កងទ័ពជប៉ុន​ នៅលើ​​តំបន់​Yonaguni ហើយ​លោកថា​ គាត់​ស្ទើរតែអាច​មើលឃើញ​ឆ្នេរសមុទ្រ​ តៃវ៉ាន់​ដែល​មាន​ចម្ងាយ​តិច​ជាង១០០ម៉ែត្រ​ ​ឃើញទៅហើយ​។ លោក​ Kishi ក៏បាន​និយាយបន្ត ​ថា​ការ​កំណត់​ពេលវេលា​សម្រាប់​ការ​ដាក់ពង្រាយ​នេះ​ មិន​ទាន់​ត្រូវបាន​គេដឹងច្បាស់នៅឡើយ​ទេ​ ប៉ុន្តែ​ក្រសួង​ការពារជាតិ​ជប៉ុន​ បាន​រាយការណ៍​ថា​មាន​បំណង​បញ្ចប់​នៅចុង​ឆ្នាំ ២០២២ នេះ​បើយោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ មួយ។

នៅថ្ងៃទី​ ១៣ ខែកក្កដា​ របាយការណ៏​ស ​របស់​ក្រសួង​ការពារជាតិ​ របស់​ជប៉ុន​ បាន​សម្តែង​ការព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​ចិន​ នៅលើកោះ​ Senkaku ដែល​ទីក្រុង​ ប៉េកាំង​ កំពុង​មានជម្លោះ​ជាមួយជប៉ុន។ បន្ថែមពីលើនេះទៅទៀត ឯកសារស​ នេះ​ក៏​គឺជា​ឯកសារយោង​ ជា​ប្រវត្តិសាស្ត្រដំបូង​បង្អស់​ដែលបាន លើកឡើង​ពី​សន្តិសុខ​របស់​តៃវ៉ាន់​។

ប្រភព៖

Japan to Deploy Island Missile Defenses to Counter China Military Blockade

https://www.newsweek.com/japan-deploy-island-missile-defenses-counter-china-military-blockade-1615659?amp=1

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner